ខ្សែការពារ Anderson Zogbe ៖ ខ្ញុំគ្មានបំណងចង់ធ្វើជាវិរះបុរសនៅ ណាហ្គាវើលដ៍ ឡើយ

28240
  • កីឡាករ Anderson Zogbe បង្ហើបថាសក្តានុពលរបស់ក្លឹប ណាហ្គាវើលដ៍ បូករួមទាំងកត្តាកីឡាករនិងគ្រូបង្វឹកព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រុមគឺជាមូលហេតុរូបគេបន្តផ្ញើជោគវាសនាទៅមុខទៀត ។

    ខ្សែការពារជនជាតិកូឌីវ័ររូបនេះបានឱ្យដឹងថាខ្លួនរីករាយនឹងបន្តលេងឱ្យក្រុមជើងឯកក្របខ័ណ្ឌ មិត្តហ្វូនខេមបូឌានលីគ តែមិនមានបំណងធ្វើជាវីរបុរស (Legend) នៅក្នុងក្លិបយក្សរបស់កម្ពុជាមួយនេះនោះទេ ។

    សមាជិកក្រុម Cambodia All Star ឆ្នាំ ២០១៩ រូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានបន្តនៅណាហ្គាវើលដ៍ពីព្រោះជាក្លិបដ៏ល្អមួយ សម្បូរដោយកីឡាករមានសមត្ថភាពខ្ពស់ ហើយគ្រូបង្វឹកក៏ដូចគ្នា ។ ខ្ញុំមិនចង់ធ្វើជាវីរបុរសនៅទីនេះប៉ុន្តែអ្វីសំខាន់នោះគឺខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះ ហើយគ្រូបង្វឹកក៏បានផ្ដល់ឱកាសដល់ខ្ញុំនិងតែងតែជួយខ្ញុំជារៀងរហូតមក ” ។

    លោក មាស ចាន់ណា ក៏បានអះអាងថាកីឡាកររូបនេះគឺជាខ្សែការពារដ៏ល្អនៅក្នុងក្រុមជាពិសេសជួយ Anderson Zogbe ឈានជើងចូលក្លឹបណាហ្គាវើលដ៍ លើកដំបូងពីរដូវកាលឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤ មុនចាយពេលជាមួយក្រុម បៀលប្រាយ យូណាយធីត នៅឆ្នាំ ២០១៥ ខណះរូបគេបានវិលទៅណាហ្គាវិញកាលពីរដូវកាលឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី