វិសាខា នឹងត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនប្រកួតមិត្តភាពជាមួយ ក្រសួងការពារជាតិ នៅរសៀលនេះ

38746
  • ក្លិបកីឡាបាល់ទាត់ វិសាខា នឹងបន្ដបើកទ្វារកីឡដ្ឋានវិសាខា ដើម្បីទទួលស្វាគមន៍ការប្រកួតមិត្តភាពលើកទី ១៥ របស់ខ្លួននាវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះដោយត្រូវជួបក្លឹបបាល់ទាត់ក្រសួងការពារជាតិ ។

    នេះគឺជាជំនួបមិត្តភាពលើកដំបូងសម្រាប់ដើមឆ្នាំ ២០១៩ រវាងក្រុមទាំងពីរដើម្បីត្រៀមរដូវកាលថ្មីស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាគ្រោងនឹងបើកការប្រកួតរដូវកាលថ្មីនាពាក់កណ្ដាលខែ មីនា ខាងមុខ ។ ការប្រកួតមិត្តភាពនេះដែរនឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនាដោយសេរីពុំមានការលក់សំបុត្រឡើយ ។

    គួរបញ្ជាក់ថានេះគឺជាការប្រកួតមិត្តភាពលើកទី ១៥ របស់ក្លិបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំលក្ខណៈជាតិនិងអន្ដរជាតិចំនួន ១៤ ប្រកួតឈ្នះ ៩ ស្មើ ៤ ប្រកួតនិងចាញ់ ១ ប្រកួត ។ ក្រោយចប់ការប្រកួតនេះក្លិបកីឡាបាល់ទាត់វិសាខាក៏នឹងមានណាត់ក្រុមដទៃទៀតបន្ដធ្វើការប្រកួតមិត្តភាពដើម្បីពង្រឹងសមត្ថភាពក្រុមសម្រាប់ត្រៀមរដូវកាលថ្មីផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី