Cardiff City បញ្ជាក់ថាពួកគេនឹងបង់ថ្លៃផ្ទេរ Sala ប្រសិនបើពួកគេមានកាតព្វកិច្ចតាមកិច្ចសន្យា

12513
  • ក្រុមរបស់ក្របខ័ណ្ឌ Premier League ក្លឹប Cardiff City បានបញ្ជាក់ថាពួកគេនឹងគោរពតាមកិច្ចព្រមព្រៀងទិញអតីតកីឡាករ Emiliano Sala ពីក្លឹប Nantes ប្រសិនបើពួកគេមានកាតព្វកិច្ចតាមកិច្ចសន្យាផ្ទេរកីឡាកររូបនេះ ។

    ប្រធានក្លិប Cardiff City ដែលមានមូលដ្ឋាននៅប្រទេសវេលស៍លោក Mehmet Dalman បានបញ្ជាក់ថាបច្ចុប្បន្នពួកគេកំពុងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ។

    លោកបានប្រាប់ BBC ថា៖ ” ជាការពិតណាស់ ប្រសិនបើយើងមានកាតព្វកិច្ចតាមកិច្ចសន្យាក្នុងការទូទាត់ពួកគេនោះយើងនឹងក្លាយជាក្លឹបកិត្តិយស ។ ប៉ុន្តែប្រសិនបើយើងមិនមែន ហើយមានភាពមិនប្រក្រតីខ្លះក្នុងនោះ ច្បាស់ណាស់អ្នកនឹងរំពឹងថាខ្ញុំជាប្រធាននិងជាអ្នកគ្រប់គ្រងផលប្រយោជន៍របស់ក្លឹបនេះដើម្បីពិនិត្យមើល ហើយកាន់ជំហររបស់យើង ។ នោះគឺជាអ្វីដែលយើងកំពុងធ្វើ ” ។

    សូមរំលឹកផងដែរថា យន្ដហោះដឹក Emiliano Sala បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា ខណៈដែលកំពុងធ្វើដំណើរពីទីក្រុង Nantes ដល់ទីក្រុង Cardiff ហើយសាកសពរបស់អតីតកីឡាករូបនេះត្រូវបានរកឃើញជាច្រើនថ្ងៃបន្ទាប់ ។ អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះទើបតែត្រូវបានក្លិបបារាំងមួយនេះលក់ទៅឲ្យក្លឹបដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូលអង់គ្លេស Cardiff City ហើយលោក Dalman បានអះអាងថាក្លឹប Nantes បានស្នើសុំប្រាក់ចំនួន ១៧ លានអឺរ៉ូដែលជាកិច្ចព្រមព្រៀងផ្ទេរ Sala ប៉ុន្តែត្រូវបានក្លឹបបដិសេធ ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី