Dusan Tadic ៖ Ajax នឹងបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងជំនួបទល់នឹង Real Madrid នារាត្រីនេះ

15365
  • ខ្សែប្រយុទ្ធ Dusan Tadic របស់ក្លិប Ajax បានសម្តែងសុទិដ្ឋិនិយមថាក្រុមរបស់លោកនឹងអាចទទួលបានទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេនៅក្នុងជំនួបក្របខ័ណ្ឌ Champions League ទល់នឹងក្លឹប Real Madrid នារាត្រីនេះ ។

    កីឡាករសញ្ជាតិស៊ែប៊ីវ័យ ៣០ ឆ្នាំរូបនេះបានអះអាងថាការជួបគ្នានាពេលរាត្រីនេះអាចធ្វើឱ្យក្រុមយក្សរបស់ហូឡង់មួយនេះទទួលបាននូវភាពខ្លាំងក្លាត្រឡប់មកវិញក្រោយពីការបង្ហាញខ្លួនមិនសូវល្អក្នុងក្របខ័ណ្ឌ Eredivisie នារដូវកាលនេះ ។

    Tadic បានប្រាប់សន្និសីទសារព័ត៌មានថា៖ ” វាជាអារម្មណ៍ដ៏អស្ចារ្យមួយក្នុងការលេងក្នុងក្របខ័ណ្ឌ Champions League ហើយវាជាមូលហេតុមួយដែលខ្ញុំមកទីនេះ ។ Ajax បានចូលលេងក្នុងក្របខ័ណ្ឌ Champions League ដោយសារតែប្រវត្តិរបស់ពួកគេ ហើយខ្ញុំសង្ឃឹមថាយើងនឹងទទួលជោគជ័យ ។ ការប្រកួតចុងក្រោយបានធ្វើឱ្យមានភាពស្មុគស្មាញ ប៉ុន្តែយើងត្រូវតែបង្ហាញថាយើងអាចត្រឡប់មកវិញនិងលេងបានយ៉ាងល្អទល់នឹងគូប្រជែងដ៏អស្ចារ្យ ” ។

    សូមបញ្ជាក់ផងដែរថា ក្លឹបខ្លាំងរបស់ហូឡង់ AFC Ajax នឹងត្រូវបើកទ្វាកីឡដ្ឋាន Johan Cruijff Arena របស់ខ្លួនទទួលក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌលំដាប់កំពូលអឺរ៉ុប ( UEFA Champions League ) ក្លឹបអធិរាជស Real Madrid ក្នុងព្រឹកយប់នេះនាវេលាម៉ោង ៣ៈ០០ នាទី ក្នុងជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី