ក្លឹបការពារជើងឯកម៉ាឡេស៊ី JDT បានបាត់បង់កីឡាករម្នាក់ទៀត ក្រោយពីគ្រូចាកចេញ

14548
  • Johor Darul Ta’zim បាត់បង់កីឡាករ​គន្លឺះទីពីរ បន្ទាប់ពីខ្សែប្រយុទ្ធ​អាហ្សង់ទីន Jorge Pereyra Diaz សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​។ ក្រោយពីមានការលាឈប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះមុខគ្រូបង្វឹក Ulisses Morais កាលពីថ្ងៃច័ន្ទ ក្រុមម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី ត្រូវ​ដោះ​ស្រាយបញ្ហានេះជាបន្ទាន់។

    Image result for Jorge Pereyra Diaz

    ក្លឹប​បានបញ្ជាក់​នៅលើ​ទំព័រ​គណនី Facebook ថា អតីត​ខ្សែប្រយុទ្ធរបស់ Lanus និង Independiente បានចាកចេញពី​សណ្ឋាគារ​របស់ក្លឹប​នៅ​សឹង្ហបុរី​កាលពីយប់ថ្ងៃច័ន្ទ។ JDT ត្រូវ​បាន​កំណត់​ពេលហោះទៅវៀតណាមនៅ​ព្រឹកថ្ងៃ​អង្គារ​ដើម្បី​ប្រកួត AFC Cup ជាមួយ Song Lam Nge An នៅថ្ងៃពុធស្អែកនេះ ។

    Image result for Jorge Pereyra Diaz

    ក្លឹបយក្សនៅម៉ាឡេស៊ី​មួយនេះនឹងត្រូវ​ពឹង​ផ្អែកលើគ្រូជំនួយលោក Luciano Figueroa ដើម្បី​ដឹកនាំ​ការប្រកួត​ជាមួយក្រុមរបស់​វៀតណាម។ Gonzalo Cabrera មិន​ទាន់​ត្រូវ​បាន​ចុះឈ្មោះ​សម្រាប់​ AFC Cup នៅឡើយទេ។

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី