តារាជើងស៊ុត Bisan George និង Dzarma Bata ចូលរួមជាមួយក្លឹបក្រសួងការពារជាតិ

25204
  • ក្លិបបាល់ទាត់ក្រសួងការពារជាតិបានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាចំនួន ២ រូបគឺកីឡាករ Bisan George និងកីឡាករ Dzarma Bata សម្រាប់រដូវកាលថ្មី ២០១៩ ខាងមុខ ខណៈកីឡាករ Mohamed Hamza ដែលជាខ្សែបម្រើសញ្ជាតិអេហ្ស៊ីបក៏បន្តរួមរស់នៅកីឡដ្ឋានខេមរភូមិន្ទ ផងដែរ ។

    នេះជាក្លិបនៅកម្ពុជាទី ៧ សម្រាប់ម្ចាស់ស្បែកជើងមាសក្របខ័ណ្ឌ MCL ឆ្នាំ ២០១៨ កីឡាករ Bisan George ចាប់តាំងពីរូបគេឈានជើងមកកាន់ទឹកដីម្ចាស់អង្គរមួយនេះក្នុងឆ្នាំ ២០១២ ។ គេធ្លាប់លេងឱ្យឆ្លាមសមុទ្រ, បឹងកេត, ភ្នំពេញក្រោន ២ លើក , អាស៊ីអឺរ៉ុបយូណាយធីត, ព្រះខ័នរាជស្វាយរៀងនិងណាហ្គាវើលដ៍ ជាដើម ។

    ចំណែកឯកីឡាករ Dzarma Bata បានប្រលូកអាជីពនៅក្នុងលីគកំពូលកម្ពុជាតាំងពីឆ្នាំ ២០១៤ ដោយបានចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀងនៅជុំទី ២ ហើយក៏ក្រសោបបានស្បែកជើងមាសនាពេលនោះតែម្ដង ។ ខ្សែប្រយុទ្ធធ្លាប់លេងនៅវៀតណាមរូបនេះក៏បន្តលេងឱ្យបឹងកេត, អង្គរថៃហ្គឺរ, អាស៊ីអឺរ៉ុបយូណាយធីត និងសូលទីឡូអង្គរកាលពីរដូវកាលឆ្នាំ ២០១៨ ផងដែរ ។

    ដោយឡែក Mohamed Hamza បានបន្តកិច្ចសន្យាថ្មីក្រោយចំណាយពេលអស់កន្លះរដូវកាលនៅជើងទី ២ នារដូវកាលមុន ជាមួយក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ សម័យមួយនេះ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី