មិនប្រាកដជោគជ័យរហូតទេ!! អតីតកំពូលកីឡាករចំនួន ៥ រូបដែលក្លាយជាគ្រូបង្វឹកអន់បំផុត

33086
  • បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ពួកគាត់មួយចំនួននៅតែបន្តអាជីពក្នុងវិស័យបាល់ទាត់ដោយចិត្តស្រឡាញ់ ។ ហើយកីឡាករខ្លះបានចាប់អាជីពជាគ្រូបង្វឹកផងដែរ ។ ប៉ុន្តែភាពជាគ្រូបង្វឹកក៏មិនខុសពីភាពជាកីឡាករបាល់ទាត់នោះទេគឺមានឡើងមានចុះនិងមានជោគជ័យបរាជ័យដូចគ្នា ។ ហើយខាងក្រោយនេះគឺអតីតកំពូលកីឡាករចំនួន ៥ រូបបានក្លាយជាគ្រូបង្វឹក ប៉ុន្តែមិនទទួលបានភាពជោគជ័យនោះឡើយ ។

    ៥/ លោក Tony Adams

    អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានដឹកនាំក្រុមចំនួន ៤ រួចមកហើយរួមមាន Wycombe Wanderers , Portsmouth , Gabala និង Granada ជាដើម ប៉ុន្តែគាត់នៅមិនទាន់បញ្ចេញសមត្ថភាពនាំក្រុមណាមួយឱ្យទទួលជោគជ័យនៅឡើយទេ ។

    ៤/ លោក Clarence Seedorf

    បច្ចុប្បន្នអតីតកីឡាករក្លឹប AC Milan រូបនេះបានកំពុងតែដឹកនាំក្រុមមួយក្នុងប្រទេសកាម៉េរ៉ូន បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញពីចំនួន ៣ ក្លឹបផ្សេងគ្នារួចមកហើយ ។ ដំបូងគាត់ដឹកនាំក្នុងក្លឹប AC Milan ដែលជាក្លឹបគាត់ធ្លាប់ជោគជ័យរយះពេល ១០ ឆ្នាំនៅទីនោះ ប៉ុន្តែដោយសារតែសមត្ថភាពដឹកនាំមិនល្អរបស់គាត់ទើបក្លឹប AC Milan បានបានបណ្តេញគាត់ចេញត្រឹមតែរយៈពេល ៤ ខែក្រោយចូលទៅដឹកនាំ ។ បន្ទាប់មកគាត់ក៏ទៅដឹកនាំក្លឹប Shenzhen ក្នុងប្រទេសចិន ប៉ុន្តែគាត់ក៏ត្រូវបានជំនួសដោយលោកលោក Sven-Goran Eriksson ក្នុងពេលទើបដឹកនាំក្រុមប្រកួតបានចំនួន ១៤ ប៉ុណ្ណោះ ។ ក្រោយមកគាត់ក៏ទៅដឹកនាំក្លឹប Deportivo ប៉ុន្តែដឹកនាំ ១៦ ប្រកួតគាត់នាំក្រុមឱ្យឈ្នះត្រឹមតែ ២ ប្រកួតប៉ុណ្ណោះ ។ ហើយពេលនៅប្រទេសកាម៉េរ៉ូននេះគាត់ក៏ទើបដឹកនាំក្រុមឱ្យឈ្នះ ១ ប្រកួតក្នុងចំណោមការប្រកួតចំនួន ៦ ដងផងដែរ ។

    ៣/ លោក Gary Neville

    ព្រឹទ្ធបុរសក្លឹបបិសាចក្រហម Manchester United រូបនេះធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ហើយបន្ទាប់មកគាត់ក៏ទៅដឹកនាំក្រុម Valencia ។ ប៉ុន្តែគាត់ត្រូវបានអ្នកគាំទ្របណ្តេញចេញពេលដឹកនាំបាន ២៨ ប្រកួតឈ្នះតែ ១០ ប្រកួតនៅទីនោះ ។ ក្រោយការចាកចេញរបស់គាត់ កីឡាកររបស់ក្លិប Valencia ត្រូវបានគេរាយការណ៍ថាបានរៀបចំពិធីជប់លាងអបអរយ៉ាងសប្បាយថែមទៀតផង ។ ពេលនេះលោក Neville បានបានប្តូរមកចាប់អាជីពជាអ្នកវិភាគបាល់ទាត់ឱ្យទូរទស្សន៍ Sky Sports ជំនួសវិញ ។

    ២/ លោក Diego Maradona

    វីរៈបុរសអាស្សង់ទីនរូបនេះត្រូវគេចាត់ទុកថាជាគ្រូបង្វឹកដ៏អាក្រក់បំផុតក្នុងចំណោមគ្រូបង្វឹកផ្សេងទៀតដែលយើងបានរៀបរាប់នេះ ។ លោក ម៉ារ៉ាដូណា ធ្លាប់ជាគ្រូបង្វឹកក្រុមចំនួន ៦ ប៉ុន្តែគ្មានក្រុមណាមួយក្លាយជាជើងឯកបានពានអ្វីនោះទេ ។ក្រុមដែលគាត់ដឹកនាំមិនត្រឹមតែមិនទទួលបានពានទេសូម្បីតែល្បីបន្តិចឬមានទម្រង់លេងល្អបន្តិចក៏គ្មានដែរ ។

    ១/ លោក Thierry Henry

    ក្លឹបយក្សដែលកំពុងប្រកបអាជីពនៅបារាំង AS Monaco បានសម្រេចបណ្តេញលោក Leonardo Jardim ដោយដាក់អតីតវីរៈបុរសក្លឹបកាំភ្លើងធំ Arsenal និងជម្រើសជាតិបារាំង លោក Thierry Henry ឱ្យដឹកនាំជំនួស ។ ប៉ុន្តែគ្រូបង្វឹករូបនេះធ្វើមិនបានល្អទាល់តែសោះ ដោយ ២០ ប្រកួតនាំក្រុមឈ្នះតែ ៤ ដងប៉ុណ្ណោះ ហើយក្លឹបក៏បានសម្រេចបណ្តេញលោក Thierry Henry ចេញនិងហៅលោកលោក Leonardo Jardim មកធ្វើជាគ្រូបង្វឹកវិញ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី