បឹងកេតចាញ់ជាលើកទីពីរ

56247
  • ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup 2018​ វគ្គ​ជម្រុះ​ក្នុង​ពូល​​ F ​ក្រុមបឹង​កេត​អង្គរ​បានប្រកួត​ចាញ់​​ក្រុម​ភ្ញៀវ​ Shane United ក្នុង​លទ្ធផល​១-២ ក្រោយ​ការ​ប្រកួត​ចប់​៩០​នាទី​ពេញ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​មិញ​ៗ​នេះ។

    Image may contain: 1 person

    នៅ​វគ្គ​ទី​១​មួយ​ម្ចាស់​ផ្ទះ​បឹង​កេត​មាន​ឱកាស​មាស​ជា​ច្រើន​ដង​តែ​រក​បាន​​ត្រឹម​តែ​មួយ​​គ្រាប់​​​ដោយ​កីឡាករ Maycon Silva ទាត់​បាល់​ពិន័យ​ហ្វ្រីឃីក​បាន​សម្រេច​​នាទី​២៧​ ​នាំ​មុខ​។​ប៉ុន្តែ​ចូល​ចុង​វគ្គ​ទី​មួយ​​ទៅ​ហើយ​ក្រុម​ភ្ញៀវ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​៤១​ដោយ​កីឡាករ Ko Ko Chit ។

    ចូល​វគ្គ​ទី​២​ ក្រុម​ភ្ញៀវ​បាន​រក​បាន​គ្រាប់​បាល់​នាំ​មុខ​វិញ​ដោយ​កីឡាករ Christopher Chizoba នៅ​នាទី​៥៣​។ លទ្ធផល​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ពេញ​តែ​ម្ដង។ បឹងកេតមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេនៅ ២ ប្រកួតកន្លងទៅក្នុងពូល F នេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី