ផ្លូវការ!!! លោក Ernesto Valverde នឹងបន្តដឹកនាំក្លឹប FC Barcelona រហូតដល់ឆ្នាំ ២០២០

19543
  • ក្លឹប FC Barcelona បានប្រកាសជាផ្លូវការថាពួកគេបានបន្តកិច្ចសន្យាថ្មីជាមួយលោក Ernesto Valverde សម្រាប់រដូវកាល ២០១៩-២០២០ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានជម្រើសសម្រាប់ការពន្យាររយះពេល ១២ ខែបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះ ។

    គ្រូបង្វឹកដែលដឹកនាំក្លឹបអ្នកមានបុណ្យ FC Barcelona លើកទាំងពានក្របខ័ណ្ឌ LaLiga និង Copa del Rey នៅក្នុងរដូវកាលដំបូងរបស់គាត់ ( រដូវកាល ២០១៧-១៨ ) ត្រូវបានគេមើលឃើញថាកុងត្រាបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។ សំណួរជាច្រើនត្រូវបានគេសួរអំពីអណាគតរបស់គាត់ចំពេលដែលភាពមិនច្បាស់លាស់ជុំវិញវត្តមានរបស់គាត់នៅក្នុងកីឡដ្ឋាន Camp Nou ។

    ទោះបីជាយ៉ាងណាក៏ដោយប្រភពដ៏ជិតស្និតនៅ Barca បាននិយាយទាក់ទងនឹងបំណងប្រាថ្នារបស់ក្លឹបក្នុងការរក្សាលោក Ernesto Valverde ដើម្បីដឹកនាំក្រុមបន្តមួយរដូវកាលទៀត ។ ឥឡូវនេះកិច្ចព្រមព្រៀងមួយត្រូវបានគេឈានដល់ភាពជោគជ័យហើយដោយនៅក្នុងវិបសាយផ្លូវការរបស់ Barcelona បាននិយាយថាលោក Valverde នឹងដឹកនាំក្រុមយក្សរបស់អេស្ប៉ាញមួយនេះយ៉ាងហោចណាស់មួយរដូវកាលទៀត ដែលមានន័យថាលោកនឹងបន្តរួមរស់ជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga នេះរហូតដល់រដូវកាល ២០១៩/២០២០ ខាងមុខ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី