អាយុគ្រាន់តែជាតួរលេខ!!! Ronaldo បន្តស៊ុតចូល Juventus បន្តភាពមិនដែលចាញ់របស់ខ្លួន (វិដេអូ)

9923

ក្លឹប Juventus នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅក្នុងលីគកំពូលលីគអ៊ីតាលីឬក្របខ័ណ្ឌ Serie A បន្ទាប់ពីបំបាក់ក្រុម Frоsinоnе ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ ទល់នឹង ០ កាលពីព្រឹកយប់មិញនេះ ។

នៅត្រឹមនាទី ៦ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Paulo Dybala បានស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ដំបូងពីការបញ្ចូនយ៉ាងល្អពីសំណាក់កីឡាករ Cristiano Ronaldo ចំណែកឯគ្រាប់ទីរកបានដោយខ្សែការពារឆ្នើម Leonardo Bonucci នៅនាទីទី ១៧ ហើយពីគ្រាប់ពីនេះរក្សារហូតដល់បញ្ចប់តង់ទីមួយ ។

ចូលដល់តង់ទីពីរ ក្រុមការពារតំណែងជើងឯកក្លឹបសេះបង្កង់ Juventus បន្តដាក់សម្ពាធជាបន្តបន្ទាប់រហូតដល់នាទីទី ៦៣ កីឡាករដែលផ្ទេរពីក្លឹប Real Madrid និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកំពូលខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ៣ និងជាគ្រាប់ជួយឲ្យក្រុមរបស់លោក Massimiliano Allegri មិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះនៅក្នុងលីគ ហើយក៏ជាក្រុមតែមួយគត់នៅក្នុងលីគយក្សទាំង ៥ ដែលមិនទាន់ស្គាល់ពាក្យចាញ់នៅក្នុងលីគ ។

បច្ចុប្បន្ន Juventus នៅតែបន្តឈរនៅកំពូលតារាងក្របខ័ណ្ឌ Serie A ដ៏ដែលដោយមាន ៦៦ ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២៤ ប្រកួតដោយឈ្នះ ២១ ប្រកួត ស្មើរ ៣ និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ។ ខណះ Juventus នឹងត្រូវធ្វើសំណើរទៅកាន់កីឡដ្ឋាន Wanda Metropolitano ដើម្បីប្រកួតជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Atletico Madrid នៅជើងទីមួយ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League នាព្រឹកយប់ថ្ងៃទី ២១ ខែ កុម្ភះ ខាងមុខនេះ ៕

ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី