លោក បែ មករា ៖ សម្រាប់គោលដៅនៅឆ្នាំ ២០១៩ នេះមិនថាពានរង្វាន់ណាគឺយើងដាក់គោលដៅយកទាំងអស់តែម្ដង

12217

កាលពីម្សិលមិញក្លឹបបាល់ទាត់ បឹងកេត អែបស៊ី បានរៀបចំពិធីបើករដូវកាលថ្មី ២០១៩ យ៉ាងអធិកអធមនឹងដំបូងគេនៅកម្ពុជា ខណះលោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត បានអះអាងថាក្លឹបបានដាក់គោលដៅយកជើងឯកទាំងពីរកម្មវិធីធំៗ ក្នុងស្រុកតែម្ដងគឺក្របខណ្ឌ Metfone Cambodian League ( លីគកំពូលកម្ពុជា ) និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នារដូវកាលថ្មីខាងមុខនេះ ។

អ្នកចាត់ការក្រុមជើងឯកក្របខ័ណ្ឌ MCL ៣ សម័យរូបនេះបាននិយាយថា៖ សម្រាប់គោលដៅនៅឆ្នាំ ២០១៩ នេះមិនថាពានរង្វាន់ណាគឺយើងដាក់គោលដៅយកទាំងអស់តែម្ដង ” ។

ពាក់ព័ន្ធទៅនឹងកីឡាករបរទេសថ្មីៗពីររូបគឺ Dudu និង Anggel វិញលោក បែ មករា មើលឃើញថាពួកគេអាចបំពេញចន្លោះខ្វះខាតរបស់ក្លិបឱ្យកាន់តែប្រសើរបានក្នុងយុទ្ធនាការលីគកំពូលកម្ពុជានារដូវកាលថ្មី ២០១៩ ដែលនឹងចូលមកដល់នៅខែមីនាខាងមុខនេះបាន ។

គួរដឹងដែរថាក្លិបបាល់ទាត់បឹងកេតបានធ្វើសន្និសីទសារព័ត៌មានប្រកាសពីអ្នកឧបត្ថម្ភនិងផែនការថ្មីៗនៅថ្ងៃសុក្រទី ១៥ ខែ កុម្ភះ ម្សិលមិញនេះដោយមានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងម្ចាស់ឧបត្ថម្ភជាច្រើនទៀត ។ ក្នុងនោះក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េបានសហការជាម្ចាស់ឧបត្ថម្ភធំលើកិច្ចសន្យារយៈពេលមួយឆ្នាំផងដែរ ៕

ដោយ៖តារ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី