អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្កាយ និងអ៊ុយរ៉ាហ្កាយ ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣០ រួមគ្នា

11514
  • អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្កាយ និងអ៊ុយរ៉ាហ្កាយ បានដាក់សំណើរដេញថ្លៃសុំធ្វើជាម្ចាស់ផ្ទះរួមគ្នាដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ ២០៣០ ។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Sebastian Pinera បានក្នុងសប្តាហ៍នេះ ។

    ការពិតទៅអាហ្សង់ទីន និងអ៊ុយរ៉ាហ្កាយ បានប្រកាសថាបានរួមគ្នាដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះតាំងពីឆ្នាំ ២០១៧ មុនពេល ប៉ារ៉ាហ្កាយ ចូលរួមជាមួយមួយឆ្នាំបន្ទាប់ ។ ហើយក្រោយមកប្រទេសទាំង ៣ នេះក៏អនុញ្ញាតឱ្យ ឈីលី ចូលរួមជាបេក្ខភាពជាមួយគ្នាដែរ ។

    គួររម្លឹកជូនថា អ៊ុយរ៉ាហ្កាយ ធ្លាប់ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត World Cup កាលពីឆ្នាំ ១៩៣០ ហើយ ឈីលី ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ១៩៦២ ហើយ អាហ្សង់ទីន ក្លាយជាជើងឯក World Cup ជាលើកដំបូងកាលពីឆ្នាំ ១៩៧៨ ។ ប្រធានាធិបតីនៃប្រទេសដែលដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះក៏សុទ្ធតែជាអ្នកស្នេហាបាល់ទាត់ដែលមានក្លឹបបាល់ទាត់រៀងៗខ្លួន ។ យ៉ាងណាក៏ដោយប្រទេសនៅអាមេរិកខាងត្បូងនេះត្រូវប្រឈមនឹងការប្រកួតប្រជែងដេញថ្លៃធ្វើជាម្ចាស់ផ្ទះជាមួយប្រទេស ម៉ូរ៉ូកូ និងប្រទេសផ្សេងៗទៀតដោយក្នុងនោះក៏មានប្រទេសពី ចក្រភពអង់គ្លេស និងអៀកឡង់ រួមទាំងប្រទេសនៅអឺរុបខាងកើតដូចជា ក្រិក ស៊ែប៊ី ប៊ុកហ្ការី និងរ៉ូមានី ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី