Arjen Robben កំពុងពិចារណាចូលនិវត្តន៍ បន្ទាប់ពីបញ្ហរបួសរបស់ខ្លួនកាន់តែយ៉ាប់យ៉ឹន

12994
  • ខ្សែបម្រើស្លាប Arjen Robben របស់ក្លិប Bayern Munich បានសារភាពថាបញ្ហរបួសរបស់ខ្លួនកាន់តែអាក្រក់ និងមិនដឹងពេលណាជាសះស្បើយឡើងវិញនោះទេ ខណះកីឡាកររូបនេះមិនបានលេងចាប់តាំងពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មកម្លេះ ហើយកីឡាករវ័យ ៣៥ ឆ្នាំរូបនេះក៏កំពុងចាប់ផ្តើមសួរពីអណាគតនៃអាជីពរបស់ខ្លួនផងដែរ ។

    Arjen Robben បានប្រកាសថាគាត់នឹងចាកចេញពីក្រុមយក្សអាល្លឺម៉ង់នៅចុងបញ្ចប់នៃយុទ្ធនាការនេះ ហើយការសន្មត់នេះគឺថាគាត់នឹងចូលរួមជាមួយក្រុមមួយផ្សេងទៀតសម្រាប់រយៈពេលពីររដូវបន្ទាប់ ប៉ុន្តែការទទួលរងរបួសដ៏អាថ៌កំបាំងនេះមានន័យថាគាត់មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងលេងនាឆ្នាំ ២០១៩ នេះនោះទេ ។

    បុរសជនជាតិហូឡង់រូបនេះបាននិយាយទៅកាន់ការសែត Bild ថា៖ ” វាពិតជាគួរឱ្យធុញទ្រាន់ណាស់ ។ យើងបានព្យាយាមគ្រប់យ៉ាង ប៉ុន្តែសម្រាប់ពេលនេះវាមិនដំណើរការទេ ។  ជាអកុសលនោះជាបញ្ហា យើងមិនដឹងថាវាជាអ្វីទេ ។ វាពិតជាលំបាកណាស់ ។ ខ្ញុំបានវិលត្រឡប់មកកាន់ក្រុមវិញពីរដង ហើយម្តងទៀតក៏មានការកើតឡើងវិញដែរ ” ។

    Robben បានប្រាប់ម្តងហើយម្តងទៀតថាគាត់មានគម្រោងបន្តអាជីពរបស់គាត់នៅក្លឹបមួយផ្សេងទៀតនៅរដូវកាលក្រោយ ប៉ុន្តែការរងរបួសដ៏អាក្រក់នេះអាចធ្វើឱ្យគាត់គិតឡើងវិញសារជាថ្មី ថាតើត្រូវបន្តលេងទៀត ឬក៏ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួន ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី