
អ្នកតាមដាន MerlPlus តែងតែទទួលបានអារម្មណ៍ពិសេស និងព័ត៌មានប្លែកៗជារៀងរាល់ថ្ងៃនៅក្នុងពិភពបាល់ទាត់ ខណៈថ្ងៃនេះពួកយើងក៏មានរឿងថ្មីមួយទៀតជូនអ្នកទាំងអស់គ្នាផងដែរ។
បាល់ទាត់ជាកីឡាមួយដែលទទួលបានការចាប់អារម្មណ៍ និងពោពេញទៅដោយរឿងប្លែកៗជាច្រើនដែឡអ្នកគាំទ្រតាមដានមិនចេះជិនណាយ។ មានរឿងជាច្រើនណាស់ដែលអ្នកទាំងអស់ដឹងនាពេលកន្លងមក ហើយក៏មានរឿងជាច្រើនផ្សេងទៀតដែលប្រិយមិត្តមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែកុំភ័យ MerlPlus នឹងនាំមកនៅព័ត៌មានថ្មីៗ រឿងប្លែកៗមកចែកជូនអ្នកទាំងអស់គ្នាជាបន្តបន្ទាប់។
ចំណែកឯថ្ងៃនេះ ពួកយើងនឹងនាំប្រិយមិត្តទៅស្គាល់កីឡដ្ឋាន ដែលផ្ទុកអ្នកទស្សនាច្រើនជាងគេបំផុតទាំង១០ ក្នុងពិភពលោកគិតត្រឹមឆ្នាំ២០២៣នេះ៖
១០-កីឡដ្ឋាន Estadio Azteca Stadium ផ្ទុកអ្នកទស្សនាបានចំនួន ៨៧,៥២៣នាក់ មានមូលដ្ឋាននៅទីក្រុងម៉ិកស៊ិក នៅប្រទេសម៉ិកស៊ិក
៩-ពហុកីឡដ្ឋាន Wembley Stadium ផ្ទុកអ្នកទស្សនាបានចំនួន ៩០,០០០នាក់ មានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៅប្រទេសអង់គ្លេស
៨-កីឡដ្ឋាន Rose Bowl Stadium ផ្ទុកអ្នកទស្សនាបានចំនួន ៩២,៥៤២នាក់ មានមូលដ្ឋាននៅទីក្រុងប៉ាសាឌីណា រដ្ឋកាលីហ្វ័រញ៉ា នៅសហរដ្ឋអាមេរិក
៧-កីឡដ្ឋាន FNB Stadium ផ្ទុកអ្នកទស្សនាបានចំនួន ៩៤,៧៣៦នាក់ មានមូលដ្ឋាននៅទីក្រុងចូហានណេសប៊ឺក នៅអាហ្វ្រិកខាងត្បូង
៦-កីឡដ្ឋាន Camp Nou Stadium ផ្ទុកអ្នកទស្សនាបានចំនួន ៩៩,៣៥៤នាក់ កីឡដ្ឋានរបស់ក្លិប Barcelona នៅប្រទេសអេស្ប៉ាញ
៥-កីឡដ្ឋាន Melbourne Cricket Ground Stadium ផ្ទុកអ្នកទស្សនាបានចំនួន ១០០,០២៤នាក់ មានមូលដ្ឋាននៅទីក្រុងមែលប៊ន នៅប្រទេសអូស្ត្រាលី
៤-កីឡដ្ឋាន Ohio Stadium ផ្ទុកអ្នកទស្សនាបានចំនួន ១០២,៧៨០នាក់ មានមូលដ្ឋាននៅទីក្រុងកូឡុំបឺស រដ្ឋអូហៃអូ នៅសហរដ្ឋអាមេរិក
៣-កីឡដ្ឋាន Michigan Stadium ផ្ទុកអ្នកទស្សនាបានចំនួន ១០៧,៦០១នាក់ មានមូលដ្ឋាននៅទីក្រុងអាន អាប័រ រដ្ឋមីឈីហ្គែនឌឺ នៅសហរដ្ឋអាមេរិក
២-កីឡដ្ឋាន Rungrado Stadium ផ្ទុកអ្នកទស្សនាបានចំនួន ១១៤,០០០នាក់ មានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង នៅប្រទេសកូរ៉េខាងជើង
១-កីឡដ្ឋាន Narendra Modi Stadium ផ្ទុកអ្នកទស្សនាបានចំនួន ១៣២,០០០នាក់ មានមូលដ្ឋាននៅទីក្រុងអាមេដាបាដ នៅប្រទេសឥណ្ឌា ដោយ៖ តារា