បញ្ជីឈ្មោះកីឡាករល្អបំផុតប្រចាំ២០២៣ Messi នៅតែឈរលេខ១ ក្នុងនាមជាកំពូលតារាបាល់ទាត់

80741
  • តើអ្នកណាជាកីឡាករបាល់ទាត់ល្អបំផុតនៅលើពិភពលោក? សំណួរនេះតែងតែត្រូវបានសួរឡើងជានិច្ច។
    បើនិយាយពីកីឡាករល្អបំផុតនៅលើភពផែនដី គឺវាហាក់មិនអាចទៅរួចនោះទេក្នុងការស្វែងរកចម្លើយ ព្រោះមានអំណះអំណាងផ្សេងៗគ្នា។ ប៉ុន្តែបើនិយាយពីកីឡាករឆ្នើមប្រឆ្នាំ យើងអាចលើកមកនិយាយបាន ដោយផ្នែកទៅលើទម្រង់លេង ស្ថិតិ ការឈ្នះពានរង្វាន់បុគ្គល និងពានរង្វាន់ជាមួយក្លិប-ជម្រើសជាតិជាដើម។ Erling Haaland បានធ្វើឱ្យកក្រើកកាលពីរដូវកាលមុន ជាមួយរដូវកាលដំបូងរបស់គេនៅ Premier League ដោយបានជួយឱ្យ Manchester City ឈ្នះពាន ៣ ក្នុងមួយរដូវកាល រួមជាមួយនឹងការឈ្នះពានស្បែកជើងមាសប្រចាំលីគកំពូលអង់គ្លេស និងអឺរ៉ុប ដែលអាចចាត់ទុកថាជារដូវកាលដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់គេផងដែរ។
    ក្រៅពីនេះមានកីឡាករជាច្រើនផ្សេងទៀតត្រូវបានគេមើលឃើញថា កំពុងឡើងជើងខ្លាំងគួរឱ្យកត់សម្គាល់ដោយត្រូវបានចាត់ទុកថា ជាកីឡាករល្អបំផុតលំដាប់ពិភពលោកក្នុងមួយរយៈចុងក្រោយនេះ។ ហើយថ្ងៃនេះ MerlPlus នឹងបង្ហាញកីឡាករចំនួន ១០រូបដែលល្អបំផុតប្រចាំឆ្នាំ២០២៣នេះ ប៉ុន្តែគ្មានវត្តមានអតីតកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងបញ្ជីនេះទៀតនោះទេ៖
    ចំណាត់ថ្នាក់ទី១០. ខ្សែបម្រើ Jude Bellingham មានវ័យ ២០ឆ្នាំ លេងឱ្យក្លិប Real Madrid
    ចំណាត់ថ្នាក់ទី៩. ខ្សែបម្រើ Luka Modric មានវ័យ ៣៧ឆ្នាំ លេងឱ្យក្លិប Real Madrid
    ចំណាត់ថ្នាក់ទី៨. ខ្សែប្រយុទ្ធ Vinicius Junior មានវ័យ ២៣ឆ្នាំ លេងឱ្យក្លិប Real Madrid
    ចំណាត់ថ្នាក់ទី៧. ខ្សែប្រយុទ្ធ Robert Lewandowski មានវ័យ ៣៥ឆ្នាំ លេងឱ្យក្លិប Barcelona
    ចំណាត់ថ្នាក់ទី៦. ខ្សែប្រយុទ្ធ Karim Benzema មានវ័យ ៣៥ឆ្នាំ លេងឱ្យក្លិប Al-Ittihad
    ចំណាត់ថ្នាក់ទី៥. ខ្សែប្រយុទ្ធ Erling Haaland មានវ័យ ២៣ឆ្នាំ លេងឱ្យក្លិប Manchester City
    ចំណាត់ថ្នាក់ទី៤. ខ្សែប្រយុទ្ធ Harry Kane មានវ័យ ៣០ឆ្នាំ លេងឱ្យក្លិប Bayern Munich
    ចំណាត់ថ្នាក់ទី៣. ខ្សែបម្រើ Kevin De Bruyne មានវ័យ ៣២ឆ្នាំ លេងឱ្យក្លិប Manchester City
    ចំណាត់ថ្នាក់ទី២. ខ្សែប្រយុទ្ធ Kylian Mbappé មានវ័យ ២៤ឆ្នាំ លេងឱ្យក្លិប PSG
    ចំណាត់ថ្នាក់ទី១. ខ្សែប្រយុទ្ធ Lionel Messi មានវ័យ ៣៦ឆ្នាំ លេងឱ្យក្លិប Inter Miami ដោយ៖ តារា

    ប្រភព :
    Radiotimes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី