អវកាសរុស្ស៊ីអះអាងថា ក្រុមផ្កាយរណបអង្កេតទីអវកាសរបស់អាមេរិកកំពុងធ្វើការចល័តទ្រង់ទ្រាយធំមិនធ្លាប់មាននៅជុំវិញភពផែនដី

15917

ឯកសារមួយរបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center បានឱ្យដឹងថា រុស្ស៊ីចាប់បានសញ្ញានៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាមេរិក ហៅកាត់ថា GSSAP ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី ។

បើតាមឯកសាររបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណបក្នុងទីអវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញាក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន ៤ គ្រឿងរបស់សហរដ្ឋអាមេរិក ។ ហើយមួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ ៤០០ លើកនៅមុនឆ្នាំ ២០១៨ ។ ក្រៅពីនេះពេលខ្លះទៀត ផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់សហរដ្ឋអាមេរិក ។

សូមរំលឹកផងដែរថា កាលពីចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ សហរដ្ឋអាមេរិកបានបញ្ជូនផ្កាយរណប ៤ គ្រឿង នៅក្រោមកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាមេរិក GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍អោយកងទ័ពអាកាសរបស់ខ្លួន ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី