ពហុកីឡដ្ឋានដែលធំបំផុតទាំង១០ នៅតំបន់អាស៊ាន ក្នុងនោះកម្ពុជាយើងមាន ២ ម្នាក់ឯង

47145
  • ក្រៅពីបាល់ទាត់អឺរ៉ុប អាមេរិក និងអារ៉ាប៊ីសាអូឌីត ពួកយើងមិនសូវជាបាននិយាយពីបាល់ទាត់នៅក្នុងតំបន់យើងប៉ុន្មាននោះទេ។

    បើនិយាយឱ្យស្មោះត្រង់ទៅបាល់ទាត់នៅតំបន់អាស៊ានយើង ពិតជាស្ថិតនៅកម្រិតទាបខ្លាំងណាស់ មិនអាចប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់បានទេ។ ជាក់ស្ដែងបើនិយាយពីជម្រើសជាតិ ក៏គ្មានក្រុមណាមួយអាចប្រជែងបានកៅអីការប្រកួតជើងឯកបាល់ទាត់ពិភពលោក FIFA World Cup បាននោះទេ ខណៈបើនិយាយពីកម្រិតក្លិបវិញ តំបន់អាស៊ានក៏មិនសូវជាគេទុកក្នុងក្រសែភ្នែកប៉ុន្មាននោះដែរ។

    ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ានកំពុងអភិវឌ្ឍន៍វិស័យបាល់ទាត់របស់ពួកគេរៀងៗខ្លួន។ តួយ៉ាងដូចជា កម្ពុជាយើងកំពុងដុតដៃដុតជើងអភិវឌ្ឍន៍ទាំងកម្រិតថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីឆ្ពោះទៅកាន់ការប្រកួតប្រជែងកម្រិតស្តង់ដាមួយ។ ដូច្នេះហើយបានជាថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡដ្ឋានធំបំផុតទាំង១០ នៅអាស៊ីអាគ្នេយ៍យើង ខណៈកម្ពុជាមានពហុកីឡដ្ឋានរហូតដល់ចំនួន ២ ជាប់នៅក្នុងបញ្ជីនេះ។ ចង់ដឹងថាប្រទេសណាខ្លះមានកីឡដ្ឋានផ្ទុកអ្នកទស្សនាច្រើនបំផុតនោះ តោះទៅដឹងទាំងអស់គ្នា៖

    ១០-ពហុកីឡដ្ឋាន Stadion Gelora Bung Tomo

    • ស្ថិតនៅទីក្រុងស៊ូរ៉ាបាយ៉ា នៃប្រទេសឥណ្ឌូនេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៤៦,៨០៦នាក់

    ៩-ពហុកីឡដ្ឋាន Rajamangala National Stadium

    • ស្ថិតនៅទីក្រុងបាងកក នៃប្រទេសថៃ ផ្ទុកអ្នកទស្សនាបានចំនួន ៤៩,៧២២នាក់

    ៨-ពហុកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium

    • ស្ថិតនៅទីក្រុង Kuala Terengganu នៃប្រទេសម៉ាឡេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៥៥,០០០នាក់

    ៧-ពហុកីឡដ្ឋាន Singapore National Stadium

    • ស្ថិតនៅប្រទេសសិង្ហបុរី ផ្ទុកអ្នកទស្សនាបានចំនួន ៥៥,០០០នាក់

    ៦-ពហុកីឡដ្ឋាន Morodok Techo Stadium

    • ស្ថិតនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ផ្ទុកអ្នកទស្សនាបានចំនួន ៦០,០០០នាក់

    ៥-ពហុកីឡដ្ឋាន Phnom Penh National Olympic Stadium

    • ស្ថិតនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ផ្ទុកអ្នកទស្សនាបានចំនួន ៧០,០០០នាក់

    ៤-ពហុកីឡដ្ឋាន Gelora Bung Karno Stadium

    • ស្ថិតនៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៧៧,១៩៣នាក់

    ៣-ពហុកីឡដ្ឋាន Shah Alam Stadium

    • ស្ថិតនៅរដ្ឋសេឡង់ង័រ នៃប្រទេសម៉ាឡេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៨០,៣៧២នាក់

    ២-ពហុកីឡដ្ឋាន Jakarta International Stadium

    • ស្ថិតនៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៨២.០០០នាក់

    ១-ពហុកីឡដ្ឋាន Bukit Jalil National Stadium

    • ស្ថិតនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ផ្ទុកអ្នកទស្សនាបានចំនួន ៨៧,៤១១នាក់ ដោយ៖ តារា
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី