Dzarma Bata ដាក់គោលដៅលើកពានរង្វាន់លីគកំពូលកម្ពុជា ជាមួយក្លឹបក្រសួងការពារជាតិ

19950
  • ក្រោយចូលរួមជាមួយក្លិបក្រសួងការពារជាតិ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata បានបង្ហាញការប្ដេជ្ញាចិត្តថានឹងធ្វើឱ្យបានល្អបំផុត ហើយព្យាយាមអស់ពីលទ្ធភាពដើម្បីជួយក្រុមយកជ័យជម្នះឱ្យបានច្រើនពិសេសការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Metfone Cambodian League នារដូវកាលថ្មី ២០១៩ នេះ ។

    អតីតកីឡាកររបស់បឹងកេតរូបនេះបាននិយាយថា៖ ” ខ្ញុំរីករាយខ្លាំងណាស់ចំពោះការចូលរួមជាមួយទ័ពព្រោះជាក្លិបមួយមានការរៀបចំល្អ ហើយខ្លាំងទៀតផង ។ សម្រាប់ខ្ញុំ ខ្ញុំតែងដាក់ចិត្តខ្ពស់ក្នុងការលេងឱ្យបានល្អបំផុតសម្រាប់គ្រប់ក្លិបដែលយកខ្ញុំទៅចូលរួមជាមួយ ។ ដូចគ្នាដែរក្នុងរដូវកាលថ្មីនេះនឹងក្លាយជាគោលដៅក្នុងអាជីពខ្ពស់ជាងមុនទៀតព្រោះខ្ញុំចង់ឈ្នះពានជាមួយក្លិប ” ។

    បែបណាក្ដីម្ចាស់ស្បែកជើងមាសលីគកំពូលរដូវកាល ២០១៤ រូបនេះទទួលស្គាល់ថារដូវកាលថ្មីនឹងមានកម្រិតប្រកួតប្រជែងខ្ពស់ជាងមុនក៏ព្រោះស្ទើរគ្រប់ក្លិបនៅលីគកំពូលបានបង្ហាញពីការត្រៀមខ្លួនបានយ៉ាងល្អប្រសើរជាងរដូវកាលកន្លងទៅ ។ គួររំឭកថា Dzarma Bata ជាន់ទឹកដីកម្ពុជាដំបូងដោយចូលរួមជាមួយព្រះខ័នរាជ នារដូវកាល ២០១៤ មុនផ្លាស់ទៅក្លឹបបឹងកេត នៅរដូវកាល ២០១៦ ហើយក៏បន្តផ្ទេរទៅកាន់ក្លឹបអង្គរថាយហ្គឺរ នាពាក់កណ្ដាលរដូវកាលឆ្នាំ ២០១៧ ខណៈរដូវកាលកន្លងគេបានរួមរស់ជាមួយក្លឹបចំណូលថ្មី សូលទីឡូអង្គរ ៕

    ដោយ​៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី