💰Man Utd ឈរនៅលេខ១ ខណៈ Barca មានតម្លៃថោកជាងក្រុមនៅអារ៉ាប៊ីសាអូឌីតទៅទៀត

106863
  • របាយការណ៍របស់ CIES Football Observatory បានបង្ហាញក្រុមដែលមានតម្លៃថ្លៃបំផុតក្នុងបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០២៣ ក្រោយមញាញឹកនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
    របាយការណ៍បានបញ្ជាក់ពីតម្លៃផ្ទេរដែលក្លឹបកំពូលទាំង១០០ របស់ពិភពលោកបានចំណាយសម្រាប់កីឡាករទាំងអស់ ដែលបច្ចុប្បន្ននៅក្នុងក្រុមរបស់ពួកគេសម្រាប់រដូវកាល ២០២៣/២៤នេះ។ យោងតាម CIES កីឡាករបច្ចុប្បន្នរបស់ក្លិប Manchester United មានតម្លៃរហូតដល់ទៅ ១.១៥ ពាន់លានអឺរ៉ូ ដោយពួកគេបានចំណាយប្រាក់ ៦១ លានអឺរ៉ូលើអ្នកចាំទី, ៣៨៣ លានអឺរ៉ូលើខ្សែការពារ, ២៩៦ លានអឺរ៉ូលើខ្សែបម្រើ និង ៤១១ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ។
    ចំណែកឯ Barcelona បានធ្លាក់ចំណាត់ថ្នាក់ដល់លេខ១៩ ដោយបានចំណាយត្រឹមតែ ៣៧៥ លានអឺរ៉ូលើថ្លៃផ្ទេរដើម្បីកសាងក្រុមបច្ចុប្បន្នពួកគេក្រុមការដឹកនាំរបស់លោក Xavi Hernandez ។ អ្វីកាន់តែភ្ញាក់ផ្អើលនោះគឺថា Barca ស្ថិតនៅក្រោមក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ចំនួន ៧លានអឺរ៉ូដែលឈនៅចំណាត់ថ្នាក់ទី១៨ ក្រោយបានចំណាយទៅលើកីឡាករល្បីៗជាច្រើនដូចជា Neymar និងកីឡាករផ្សេងៗទៀតនៅរដូវក្តៅនេះ។
    ក្លិប Al-Hilal នេះមានតម្លៃកីឡាករសរុបចំនួន ៣៨២លានអឺរ៉ូ គឺជាក្លឹបមិនមែននៅអឺរ៉ុបតែមួយគត់ ដែលស្ថិតនៅក្នុងកំពូលទាំង២០ ខណៈក្រុមអារ៉ាប៊ីសាអូឌីតផ្សេងដូចជា Al-Ahli មានតម្លៃ ១៩១លានអឺរ៉ូ ចំណែកឯក្រុមរបស់ Cristiano Ronaldo ក្លិប Al Nassr មានតម្លៃ ១៨៧លានអឺរ៉ូដោយឈរនៅចំណាត់ថ្នាក់ទី៤៦ ។ ហើយខាងក្រោមនេះ ជាក្រុមដែលមានតម្លៃថ្លៃបំផុតទាំង១០ នៅក្នុងបាល់ទាត់ពិភពលោកសម្រាប់រដូវកាល២០២៣/២៤៖
    ១-ក្លិប Manchester United – កីឡាករសរុបមានតម្លៃ ១.១៥ ពាន់លានអឺរ៉ូ
    ២-ក្លិប Chelsea – កីឡាករសរុបមានតម្លៃ ១.១៣៤ ពាន់លានអឺរ៉ូ
    ៣-ក្លិប Manchester City – កីឡាករសរុបមានតម្លៃ ១.០៤២ ពាន់លានអឺរ៉ូ
    ៤-ក្លិប Paris Saint-Germain – កីឡាករសរុបមានតម្លៃ ១ ពាន់លានអឺរ៉ូ
    ៥-ក្លិប Arsenal – កីឡាករសរុបមានតម្លៃ ៨៣៦ លានអឺរ៉ូ
    ៦-ក្លិប Tottenham Hotspur – កីឡាករសរុបមានតម្លៃ ៨២៩ លានអឺរ៉ូ
    ៧-ក្លិប Liverpool – កីឡាករសរុបមានតម្លៃ ៧៧០ លានអឺរ៉ូ
    ៨-ក្លិប Real Madrid – កីឡាករសរុបមានតម្លៃ ៧០៨ លានអឺរ៉ូ
    ៩-ក្លិប Newcastle United – កីឡាករសរុបមានតម្លៃ ៦៦១ លានអឺរ៉ូ
    ១០-ក្លិប West Ham United – កីឡាករសរុបមានតម្លៃ ៥០៥ លានអឺរ៉ូ ដោយ៖ តារា

    ប្រភព :
    si.com
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី