🤑 ទៅស្គាល់ការផ្ទេរថ្លៃបំផុតទាំង១០ គ្រប់ពេលវេលា សម្រាប់លីគអារ៉ាប៊ីសាអូឌីត តែគ្មានពូដូ

15436
  • Saudi Pro League បានលេចឡើងជាលីគមួយក្នុងចំណោមលីគ ដែលមានជាងគេបំផុតក្នុងកីឡាបាល់ទាត់នៅឆ្នាំ២០២៣ ក្រោយពីបានចុះហត្ថលេខាលើកីឡាករឆ្នើមៗមួយចំនួនរបស់ពិភពលោក។
    ក្រោយពីលីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ប្រើយុទ្ធសាស្ត្រជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ ពួកគេសម្រេចបានលើការនាំយក Cristiano Ronaldo ចូលរួមជាមួយក្លិប Al-Nassr ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅក្នុងវិស័យបាល់ទាត់អារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យកីឡាករល្បីៗផ្សេងទៀតក៏ដើមតាមគន្លងអតីតកំពូលខ្សែប្រយុទ្ធ Real Madrid និង Juventus រូបនេះ។
    ជាក់ស្ដែងដូចជា អតីតតារាឆ្នាំរបស់ក្លិបហង្សក្រហម Liverpool និង Bayern Munich កីឡាករ Sadio Mane ក៏បានចូលរួមជាមួយ Ronaldo នៅក្លិប Al-Nassr ចំណែកឯអតីតតារាជើងស៊ុត Real Madrid ខ្សែប្រយុទ្ធ Karim Benzema ក៏បានមកចូលរួមជាមួយក្លិប Al-Ittihad ខណៈ Neymar ក៏បានចាកចេញពី PSG មកលេងនៅក្លិបអ្នកមាន Al-Hilal ផងដែរ។ បើយោងតាម FootballTransfers បានបង្ហាញកីឡាករទាំង១០រូប ដែលជាការផ្ទេរថ្លៃបំផុតនៅក្របខណ្ឌ Saudi Pro League គ្រប់ពេលវេលា៖
    ១០. កីឡាករ Sadio Mane – មានតម្លៃផ្ទេរ ៣០លានអឺរ៉ូ ផ្លាស់ពី Bayern Munich មកកាន់ក្លិប Al-Nassr នៅឆ្នាំ២០២៣
    ៩. កីឡាករ Riyad Mahrez – ៣៥លានអឺរ៉ូ ផ្លាស់ពី Man City មកកាន់ក្លិប Al-Ahli ឆ្នាំ២០២៣
    ៨. កីឡាករ Gabri Veiga – ៤០លានអឺរ៉ូ ផ្លាស់ពី Celta Vigo មកកាន់ក្លិប Al-Ahli ឆ្នាំ២០២៣
    ៧. កីឡាករ Sergej Milinkovic-Savic – ៤២លានអឺរ៉ូ ផ្លាស់ពី Lazio មកកាន់ក្លិប Al-Hilal ឆ្នាំ២០២៣
    ៦. កីឡាករ Fabinho – ៤៦.៧លានអឺរ៉ូ ផ្លាស់ពី Liverpool មកកាន់ក្លិប Al-Ittihad ឆ្នាំ២០២៣
    ៥. កីឡាករ Aleksandar Mitrovic – ៥២.៥លានអឺរ៉ូ ផ្លាស់ពី Fulham មកកាន់ក្លិប Al-Hilal ឆ្នាំ២០២៣
    ៤. កីឡាករ Ruben Neves – ៥៥លានអឺរ៉ូ ផ្លាស់ពី Wolves មកកាន់ក្លិប Al-Hilal ឆ្នាំ២០២៣
    ៣. កីឡាករ Malcom – ៦០លានអឺរ៉ូ ផ្លាស់ពី Zenit មកកាន់ក្លិប Al-Hilal ឆ្នាំ២០២៣
    ២. កីឡាករ Otavio – ៦០លានអឺរ៉ូ ផ្លាស់ពី Porto មកកាន់ក្លិប Al-Nassr ឆ្នាំ២០២៣
    ១. កីឡាករ Neymar – ៩០លានអឺរ៉ូ ផ្លាស់ពី PSG មកកាន់ក្លិប Al-Hilal ឆ្នាំ២០២៣ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី