ស្ងាត់ៗ! Ronaldo ប្ដឹ.ងអតីតក្លិប Juventus របស់ខ្លួនមួយលេង ក្រោយមិនធ្វើតាមសន្យា

13586
  • Cristiano Ronaldo បានដាក់ពាក្យបណ្ដឹងទាមទារប្រាក់ឈ្នួលពីអតីតក្លិប Juventus របស់ខ្លួន ខណៈរូបគេកំពុងលេងនៅក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr។
    Cristiano Ronaldo កំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្លិប Juventus ចំពោះប្រាក់ឈ្នួលដែលមិនបានបង់ប្រាក់អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៨ឆ្នាំរូបនេះកំពុងស្នើសុំលុយ ១៧.១៥លានផោន ជាចំនួនដែលបានសន្យានៅពេល Ronaldo សុខចិត្តពន្យារពេលបើកប្រាក់ឈ្នួលរបស់គាត់អំឡុងពេលបិទផ្ទប់។
    បើត្រលប់ទៅកាន់ឆ្នាំ២០២០ និងឆ្នាំ២០២១ កីឡាកររបស់ Juventus ទាំងអស់បានយល់ព្រមពន្យារពេលបើកប្រាក់ខែរបស់ពួកគេ ដោយសារតែការតស៊ូផ្នែកហិរញ្ញវត្ថុដោយមានកិច្ចព្រមព្រៀងបុគ្គលរៀងៗខ្លួន។ បើគិតមកទល់ពេលនេះ សេះបង្កង់ Juventus មិនទាន់បើកប្រាក់ឈ្នួលដែលជំពាក់ទៅឱ្យអតីតកីឡាករ Ronaldo នៅឡើយទេ។
    Ronaldo ប្ដេជ្ញានឹងយកលុយរបស់ខ្លួនឱ្យខានតែបាន ហើយបានស្នើសុំទៅការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងទូរីន សម្រាប់ដោះស្រាយលើបញ្ហានេះ។ យោងតាម Calcio Finanza តាមរយៈ Sportskeeda ក្លិប Juventus បានដោះស្រាយបញ្ហាស្រដៀងគ្នានេះរួចមកហើយ ដោយបង់ប្រាក់ឱ្យ Dybala ចំនួន ៣ លានអឺរ៉ូដែលបានជំពាក់។
    ទោះជាយ៉ាងណា Ronaldo នៅមិនទាន់ទទួលបានប្រាក់ដែលសន្យាក្នុងកិច្ចសន្យានៅឡើយទេ។ ក្រោយមិនទទួលបានប្រាក់ដូចកិច្ចព្រមព្រៀងរួចមក កីឡាករ Al-Nassr ខាងលើបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងទូរីន ដើម្បីចាត់ការតាមផ្លូវច្បាប់ទៅលើបញ្ហានេះហើយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី