Tripper ៖ Son ពិតជាអស្ចារ្យណាស់បើទោះបីជាមានការវិភាគរវល់យ៉ាងក៏គេមើលទៅស្រស់បំព្រង

10886
  • Kieran Tripper បានអះអាងថាកីឡាករ Heung-min Son របស់ក្លឹប Tottenham Hotspur គឺអស្ចារ្យណាស់ដោយសារតែកីឡាករអន្តរជាតិកូរ៉េខាងត្បូងរូបនេះនៅតែបន្តផ្តល់ឱ្យក្លឹបនៅកម្រិតលេងល្អបំផុត បើទោះបីជាមានការរវល់យ៉ាងខ្លាំងក្នុងការជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ធំៗចំនួន ៣ ផ្សេងៗគ្នាយ៉ាងក្ដី ។

    ចាប់តាំងពីរដូវកាល ២០១៧-១៨ បានបញ្ចប់ទៅ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចូលរួមការប្រកួតចំនួន ៧ ផ្សេងគ្នាដោយបានជួយឲ្យជម្រើសជាតិកូរ៉េខាងត្បូងក្លាយជាម្ចាស់ពានរង្វាន់ អាស៊ីហ្គេម អាយុក្រោម ២៣ ឆ្នាំដែលប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី ។ ហើយក៏បានជួយប្រទេសរបស់គាត់ក្នុងពានរង្វាន់ធំបំផុតនៅក្នុងពិភពលោក FIFA World Cup នៅប្រទេសរុស្ស៊ី និងនៅក្នុងព្រឹត្តិការណ៍ការប្រកួតដណ្ដើមពានរង្វាន់ធំបំផុតប្រចាំទ្វីបអាស៊ី AFC Asian Cup ដែលធ្វើឡើងនៅប្រទេសអារ៉ាបរួមកាលកន្លងទៅថ្មីៗនេះថែមផងដែរ ។

    កម្រិតលេងរបស់ Son មិនបានធ្លាក់ចុះនៅលើកាលវិភាគការប្រកួតដ៏ច្រើនបែបនេះនោះទេ ហើយគាត់នៅតែបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយរកគ្រាប់បាល់បានចំនួន ១៦ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប Tottenham Hotspur ក្នុងរដូវកាលនេះ ជាពិសេសការស៊ុតចុងម៉ោងក្នុងជំនួបជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក្នុងការទទួលជ័យជម្នះលើក្លឹប Borussia Dortmund ក្នុងលទ្ធផល ៣-០ ។

    ខណះខ្សែការពារ Trippier បានប្រាប់ទូរទស្សន៍ Sky Sports អំពីមិត្តរួមក្រុមរបស់ខ្លួនថា៖ ” ប្រសិនបើអ្នកសម្លឹងមើល Son គាត់បានលេងនៅក្នុងការប្រកួតធំៗចំនួន ៣ នៅរដូវកាលនេះ ហើយគាត់នៅតែមើលទៅស្រស់បំព្រង ។ គាត់បានត្រលប់មកវិញហើយស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ ហើយបានបញ្ចប់វាជាមួយលទ្ធផលនៅយប់ផ្សេងទៀតដែលអស្ចារ្យ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី