😱 តើកីឡាករណាធ្វើឱ្យចូលទីខ្លួនឯង (Own Goal) ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់?

31235
  • ជាធម្មតាពួកយើងតែងតែលើកមកនិយាយតែពីកីឡាករណា ឬក្លិបណាដែលស៊ុតបញ្ចូលទីបានច្រើនបំផុតនៅក្នុងអាជីព ឬនៅក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ។
    ការដែលធ្វើឱ្យចូលទីរបស់ខ្លួនឯង នៅក្នុងការប្រកួតបាល់ទាត់មិនមែនជាចេតនារបស់កីឡាករបាល់ទាត់ណាម្នាក់នោះទេ ដោយភាគច្រើនកើតឡើងជាយថាហេតុ ឬដោយសារកត្តាជាច្រើនផ្សេងទៀត។ ការធ្វើឱ្យចូលទីខ្លួនឯង ឬ Own Goal នេះមិនសូវជាកើតមានប៉ុន្មាននោះទេ នៅក្នុងការប្រកួតបាល់ទាត់ ប៉ុន្តែថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករចំនួន ១០រូបដែលធ្វើឱ្យ Own Goal ខ្លួនឯងច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ តើមានកីឡាករណាខ្លះ ដែលស៊ុតបញ្ចូលទីខ្លួនឯងបានច្រើនជាងគេ? តោះទៅស្គាល់ទាំងអស់គ្នា៖
    ១០-កីឡាករ Frank Sinclair – កំណត់ត្រា Own Goal ចំនួន ៦គ្រាប់
    ៩-កីឡាករ Ryan Shawcross – កំណត់ត្រា Own Goal ចំនួន ៦គ្រាប់
    ៨-កីឡាករ Wes Brown – កំណត់ត្រា Own Goal ចំនួន ៦គ្រាប់
    ៧-កីឡាករ Jonny Evans – កំណត់ត្រា Own Goal ចំនួន ៦គ្រាប់
    ៦-កីឡាករ Phil Jagielka – កំណត់ត្រា Own Goal ចំនួន ៧គ្រាប់
    ៥-កីឡាករ Jamie Carragher – កំណត់ត្រា Own Goal ចំនួន ៧គ្រាប់
    ៤-កីឡាករ Martin Skrtel – កំណត់ត្រា Own Goal ចំនួន ៧គ្រាប់
    ៣-កីឡាករ Riccardo Ferri – កំណត់ត្រា Own Goal ចំនួន ៨គ្រាប់
    ២-កីឡាករ Franco Baresi – កំណត់ត្រា Own Goal ចំនួន ៨គ្រាប់
    ១-កីឡការ Richard Dunne – កំណត់ត្រា Own Goal ចំនួន ១០គ្រាប់ ដោយ៖ វិទូ

    ប្រភព :
    Givemesport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី