Griezmann ផ្តួល Torres ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរបស់ក្លិប Atletico Madrid

30495
  • កីឡាករ Antoine Griezmann បានផ្តួលកីឡាករ Fernando Torres ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតម្នាក់នៅប្រវត្តិសាស្ត្ររបស់ក្លឹប Atletico Madrid ។ តារាឆ្នើមសញ្ជាតិបារាំងរូបនេះបានបំបែកកំណត់ត្រាអតីតប្រធានក្រុមកីឡាករ Fernando Torres ដែលកីឡាករកំពុងលេងនៅលីគកំពូលជប៉ុនរូបនេះរកគ្រាប់បាល់បានចំនួន ១២១ គ្រាប់នៅក្នុងក្លឹប Atletico Madrid ។

    បច្ចុប្បន្ន Griezmann ស៊ុតបាល់បញ្ចូលទីចំនួន ១៣០ គ្រាប់នៅគ្រប់កម្មវិធីទាំងអស់សម្រាប់ក្លឹប Atletico Madrid ខណះក្រុមរបស់ខ្លួនកំពុងឈរនៅលេខរៀងទី ២ នៃតារាងក្របខ័ណ្ឌ La Liga តាមពីក្រោយក្រុម FC Barcelona ចំនួន ៧ ពិន្ទុបើគិតត្រឹមសប្ដាហ៍ទី ២៤ នេះ ( តែបើ Real Madrid ឈ្នះយប់នេះ AT Madrid នឹងធ្លាក់ទៅលេខ ៣ វិញ ) ។

    ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះគឺនៅពីក្រោយវិរះបុរសតែចំនួន ៤ នាក់ប៉ុណ្ណោះដែលជាអ្នករកគ្រាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Atletico Madrid ខណះលោក Luis Aragones គឺជាអ្នករកគ្រាប់ច្រើនជាងគេ ( ១៧២ គ្រាប់ ) លោក Adrian Escudero ( ១៦៩ គ្រាប់ ) លោក Paco Campos ( ១៤៦ គ្រាប់ ) និងលោក Jose Eulogio Garate ( ១៣៦ គ្រាប់) ។

    Antoine Griezmann បច្ចុប្បន្នឈរនៅលំដាប់លេខ ៣ ក្នុងតារាងអ្នករកគ្រាប់ច្រើនបំផុតក្នុងក្របខ័ណ្ឌ La Liga នារដូវកាល ២០១៨/២០១៩ នេះដោយស៊ុតបញ្ចូលទីបានបានចំនួន ១២ គ្រាប់ ខណះ Lionel Messi ជាអ្នកកាន់កាប់កំពូលតារាងដោយមាន ២២ គ្រាប់ ។

    សូមរំលឹកផងដែរថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងត្រូវបើកទ្វាកីឡដ្ឋាន Wanda Metropolitano ទទួលក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ( Serie A ) ក្លឹបសេះបង្កង់ Juventus ក្នុងការប្រកួតជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នាព្រឹកយប់ថ្ងៃពុធ ទី ២១ ខែ កុម្ភះ ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី