💵 កីឡាករ១០រូបដែលរកចំណូលបានច្រើនជាងគេ នៅលីគអាមេរិក MLS ក្នុងឆ្នាំ២០២៣នេះ

39005
  • Major League Soccer ឬហៅកាត់ថា MLS គឺជាលីគបាល់ទាត់របស់សហរដ្ឋអាមេរិក ហើយក៏ត្រូវបានគេចាត់ទុកថាជាលីគបាល់ទាត់ធំបំផុតទាំង១០ នៅលើពិភពលោកផងដែរ។
    MLS កំពុងប្រកួតប្រជែងជាមួយនឹងលីគ SPL ឬ Saudi Pro League ដែលជាលីគកំពូលបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត ក្រោយធ្វើការនាំយកកីឡាករល្បីៗទៅកាន់ក្រុមរបស់ពួកគេរៀងៗខ្លួន ខណៈដែលពួកគេកំពុងប្រជែងគ្នាដើម្បីក្លាយជាលីគដ៏ធំបំផុតនៅក្រៅទ្វីបអឺរ៉ុប។
    ដើម្បីក្លាយជាលីគបាល់ទាត់ដ៏ធំមួយរបស់ពិភពលោក និងអាចទាក់ទាញកីឡាករល្បីៗទៅលេងឱ្យលីគពួកគេបាន លុះត្រាតែលីគនៅបណ្ដាញប្រទេសទាំងនោះ ហ៊ានជះលុយច្រើនទាំងលើការផ្ទេរយកពួកគេ ជាពិសេសទៅទៀតនោះ គឺត្រូវចំណាយខ្ពស់ទៅលើប្រាក់របស់កីឡាករទាំងនោះតែម្ដង។ ជាក់ស្ដែងដូចជាក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr បានចំណាយរហូតដល់ជាង ២០០លានដុល្លារក្នុងឆ្នាំដល់ Cristiano Ronaldo ស្របពេលក្លិប Al-Hilal ចំណាយជាង ១៥០លានដុល្លារដល់តារាស៊ាំបាប្រេស៊ីល Neymar Jr។
    ដូច្នេះថ្ងៃនេះ MerlPlus នឹងនាំលោកអ្នកទៅដឹងពីប្រាក់ខែដែលខ្ពស់បំផុតនៅលីគសហរដ្ឋអាមេរិក MLS ទាំង១០ នាពេលបច្ចុប្បន្ននេះ៖
    ១០-កីឡាករ Christian Benteke – លេងឱ្យក្លិប D.C. United ទទួលបានប្រាក់ប្រចាំឆ្នាំ ៤.២៥លានដុល្លារ
    ៩-កីឡាករ Douglas Costa – លេងឱ្យក្លិប LA Galaxy – ទទួលបានប្រាក់ប្រចាំឆ្នាំ ៤.៥១លានដុល្លារ
    ៨-កីឡាករ Hector Herrera – លេងឱ្យក្លិប Houston Dynamo – ទទួលបានប្រាក់ប្រចាំឆ្នាំ ៥.២៥លានដុល្លារ
    ៧-កីឡាករ Sebastian Driussi – លេងឱ្យក្លិប Austin FC – ទទួលបានប្រាក់ប្រចាំឆ្នាំ ៦លានដុល្លារ
    ៦-កីឡាករ Federico Bernardeschi – លេងឱ្យក្លិប Toronto FC – ទទួលបានប្រាក់ប្រចាំឆ្នាំ ៦.៣លានដុល្លារ
    ៥-កីឡាករ Javier ‘Chicharito’ Hernandez – លេងឱ្យក្លិប LA Galaxy – ទទួលបានប្រាក់ប្រចាំឆ្នាំ ៧.៤៤លានដុល្លារ
    ៤-កីឡាករ Lorenzo Insigne – លេងឱ្យក្លិប Toronto FC – ទទួលបានប្រាក់ប្រចាំឆ្នាំ ៧.៥លានដុល្លារ
    ៣-កីឡាករ Xherdan Shaqiri – លេងឱ្យក្លិប Chicago Fire FC – ទទួលបានប្រាក់ប្រចាំឆ្នាំ ៨.១៥លានដុល្លារ
    ២-កីឡាករ Sergio Busquets – លេងឱ្យក្លិប Inter Miami – ទទួលបានប្រាក់ប្រចាំឆ្នាំ ១០លានដុល្លារ
    ១-កីឡាករ Lionel Messi – លេងឱ្យក្លិប Inter Miami – ទទួលបានប្រាក់ប្រចាំឆ្នាំ ៥៥លានដុល្លារដោយ៖ តារា

    ប្រភព :
    Givemesport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី