
Premier League មិនត្រឹមតែជាលីគបាល់់ទាត់ដែលមានការប្រកួតប្រជែងខ្លាំងក្លាបំផុត នៅលើពិភពលោកនោះទេ ក៏ជាទីកន្លែងរំសាយអារម្មណ៍នៅចុងសប្ដាហ៍ផងដែរ។
បើទោះបីជាលីគកំពូលអង់គ្លេស Premier League ត្រូវបានគេចាត់ទុកថាជាលីគធំបំផុតនៅលើពិភពលោកក៏ពិតមែន ដោយប្រមូលផ្ដុំទៅដោយក្រុមខ្លាំងៗទាំង២០ក្រុមក៏ដោយ ប៉ុន្តែពេលខ្លះក៏មានមានការប្រកួតមួយចំនួនរងរាជ័យធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់នេះផងដែរ ដោយក្រុមមួយស៊ីក្រុមទៀតមិនតិចគ្រាប់នោះឡើយ។
ដោយថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់ការប្រកួត ដែលក្រុមមួយស៊ុតបញ្ចូលទីក្រុមទៀតច្រើនបំផុតនៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League។ កុំរង់ចាំយូរ តោះទៅស្គាល់បរាជ័យដ៏ធ្ងន់ធ្ងរបំផុតទាំង១២ ក្នុងប្រវត្តិសាស្ត្រ Premier League គិតមកទល់ពេលនេះ៖
១២. ក្លិប Liverpool លត់ក្លិប Manchester United ក្នុងលទ្ធផល ៧ទល់នឹង០ – នៅរដូវកាល២០២២/២០២៣
១១. ក្លិប Middlesbrough លត់ក្លិប Manchester City ក្នុងលទ្ធផល ៨ទល់នឹង១ – នៅរដូវកាល២០០៧/២០០៨
១០. ក្លិប Sheffield United ចាញ់ក្រោមថ្វីជើងក្លិប Newcastle United ក្នុងលទ្ធផល ០ទល់នឹង៨ – នៅរដូវកាល២០២៣/២០២៤
៩. ក្លិប Chelsea លត់ក្លិប Wigan ក្នុងលទ្ធផល ៨ទល់នឹង០ – នៅរដូវកាល២០០៩/២០១០
៨. ក្លិប Manchester City លត់ក្លិប Watford ក្នុងលទ្ធផល ៨ទល់នឹង០ – នៅរដូវកាល២០១៩/២០២០
៧- ក្លិប Chelsea លត់ក្លិប Aston Villa ក្នុងលទ្ធផល ៨ទល់នឹង០ – នៅរដូវកាល២០១២/២០១៣
៦. ក្លិប Newcastle United លត់ក្លិប Sheffield Wednesday ក្នុងលទ្ធផល ៨ទល់នឹង០ – នៅរដូវកាល១៩៩៩/២០០០
៥- ក្លិប Tottenham Hotspur លត់ក្លិប Wigan ក្នុងលទ្ធផល ៩ទល់នឹង១ – នៅរដូវកាល២០០៩/២០១០
៤. ក្លិប Southampton ចាញ់ក្រោមថ្វីជើងក្លិប Leicester City ក្នុងលទ្ធផល ០ទល់នឹង៩ – នៅរដូវកាល២០១៩/២០២០
៣. ក្លិប Manchester United លត់ក្លិប Southampton ក្នុងលទ្ធផល ៩ទល់នឹង១ – នៅរដូវកាល២០២០/២០២១
២. ក្លិប Liverpool លត់ក្លិប Bournemouth ក្នុងលទ្ធផល ៩ទល់នឹង១ – នៅរដូវកាល២០២២/២០២៣
១. ក្លិប Manchester United លត់ក្លិប Ipswich ក្នុងលទ្ធផល ៩ទល់នឹង១ – នៅរដូវកាល១៩៩៤/១៩៩៥ ដោយ៖ វិទូ