🥲💵ចាយពេកភ្លេចគិត! ពេលនេះ Chelsea ត្រៀមខ្ចីលុយគេជាង ៣០០លាន$បន្ថែមទៀត ដើម្បី…

25167
  • ម្ចាស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាខ្ចីប្រាក់ប្រហែល ២៥០លានផោន ឬស្មើរប្រមាណ ៣០៥លានដុល្លារបន្ថែមទៀត បន្ទាប់ពីការវិនិយោគដ៏ច្រើនក្រាស់ក្រែល នៅរដូវក្តៅកន្លងទៅនេះ។
    យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា ក្រុមតោខៀវកំពុងស្វែងរកលទ្ធភាពនៃការខ្ចីប្រាក់បន្ថែមចំនួន ៣០៥លានដុល្លារ ដើម្បីគាំទ្រការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ នៅក្នុងក្លឹបបាល់ទាត់។ បច្ចុប្បន្ននេះម្ចាស់ក្លឹប Chelsea មានប្រាក់កម្ចីចំនួន ៨០០លានផោនរួចហើយ ជាមួយនឹងជម្រើសក្នុងការពង្រីកសមត្ថភាពខ្ចីរបស់ពួកគេដល់ ១.០៥ពាន់លានផោនពីធនគារ Bank of America Corp។
    កម្ចីនេះមានគោលបំណងផ្តល់ឱ្យក្លឹបនូវធនធានហិរញ្ញវត្ថុ ដែលត្រូវការសម្រាប់ការទិញយកកីឡាករថ្មីៗ និងការអភិវឌ្ឍន៍ឡើងវិញនៃកីឡដ្ឋាន Stamford Bridge ។ តែនៅក្នុងពេលថ្មីៗនេះក្លឹប Chelsea ក៏ប្រមូលប្រាក់បានចំនួន ៥០០លានផោនតាមរយៈបំណុលក្រោមបង្គាប់ពីក្រុមហ៊ុន Ares Management Corp ផងដែរ។
    ម្ចាស់ភាគហ៊ុនធំៗរបស់ក្លិប Chelsea គឺក្រុមហ៊ុន Clearlake Capital និងអ្នកវិនិយោគសេដ្ឋីពាន់លានលោក Todd Boehly បាននិងកំពុងវិនិយោគយ៉ាងសកម្មនៅក្នុងក្លឹបនេះ ចាប់តាំងពីពួកគេបានចូលកាន់កាប់ក្លិបក្នុងខែឧសភា ឆ្នាំ២០២២ ហើយបានចំណាយប្រាក់ជិតមួយពាន់លានក្នុងការទិញយកកីឡាករថ្មីៗរួចទៅហើយ ដើម្បីកែលម្អក្រុមឱ្យត្រឡប់ទៅរកការប្រកួតប្រជែងនៅកម្រិតខ្ពស់វិញ។
    ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ពួកគេមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ បើទោះបីជាមានការនាំយកកីឡាករថ្មីៗ និងផ្លាស់ប្ដូរគ្រូបង្វឹកជាបន្តបន្ទាប់ក៏ដោយ ខណៈដែលក្រុមយក្សនៅ Premier League ធ្វើមិនបានល្អទាល់តែសោះ។ ដោយគិតមកទល់ពេលនេះ Chelsea កំពុងតស៊ូនឹងទម្រង់លេងដ៏អាក្រក់របស់ខ្លួន ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៤ ឯណោះ ក្នុងតារាងលីគនៅរដូវកាលនេះ ជាមួយនឹងជ័យជម្នះត្រឹមតែមួយដងប៉ុណ្ណោះពីការប្រកួត ៦ លើកដំបូងរបស់ពួកគេ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី