😵 ពពែរចាស់ Cristiano ស៊ុតបញ្ចូលទីបាន ១០គ្រាប់ហើយ នៅលីគអារ៉ាប៊ីសាអូឌីតរដូវកាលនេះ

15806
  • Cristiano Ronaldo បានជួយឱ្យក្រុម Al-Nassr ទទួលបានជ័យជម្នះក្នុងលីគអារ៉ាប៊ីសាអូឌីតកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីស៊ុតបញ្ចូលទីបាល់ប៉េណាល់ទីទល់នឹងក្រុម Al-Taee។
    Cristiano Ronaldo បានក្លាយជាតារាកំពូលប្រចាំលីគអារ៉ាប៊ីសាអូឌីត ចាប់តាំងពីចូលរួមជាមួយក្រុម Al-Nassr កាលពីខែវិច្ឆិកាឆ្នាំមុនមក។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ខាងលើ បានធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងនៅក្លឹប Al-Nassr ហើយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។
    កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានវិលត្រលប់មកវិញកាន់ទីលានវិញ ដើម្បីផ្តល់ឱ្យក្រុមរបស់គាត់នូវជ័យជម្នះក្នុងជំនួបជាមួយក្រុម Al-Taee កាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេបានត្រឹមស្មើគ្នា ១ទល់នឹង១ ដែលកាលប្រកួតនេះពិតជាមានសភាពតានតឹងយ៉ាងខ្លាំង ខណៈ Ronaldo ក៏ស៊ុតចេញជាច្រើនគ្រប់ផងដែរ ប៉ុន្តែមិនបានសម្រេចសោះ។
    ប៉ុន្តែទីបំផុត Ronaldo រកបានគ្រាប់ជ័យជម្នះនៅនាទីទី៨៧ ពីការស៊ុតបាល់ប៉េណាល់ទីជួយឱ្យក្លឹបរបស់គាត់ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងនៃកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយមាន ១៨ពិន្ទុនៅក្នុងដៃ ចាញ់ក្រុមកំពូលរបស់តារាង Al-Hilal របស់ Neymar ត្រឹមចំនួន ២ពិន្ទុប៉ុណ្ណោះ។
    កីឡាករអន្តរជាតិព័រទុយហ្គាល់ជើងចាស់រូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី១០ របស់គាត់នៅក្នុងរដូវកាល២០២៣/២០២៤នេះ ដោយឈរកំពូលតារាងក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្នុងលីគគិតមកទល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តដើរតួសំខាន់សម្រាប់ Al-Nassr នៅរដូវកាលនេះបន្ថែមទៀត ដើម្បីប្រជែងតំណែងជើងឯកទាំងនៅក្នុងស្រុក និងកម្រិតពានរង្វាន់អាស៊ី AFC Champions League ក្រោយពីពួកគខកខានកាលពីរដូវកាលមុន៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី