
ការទិញយកក្លិប Manchester United ពីក្រុមគ្រួសារ The Glazers ពីសំណាក់មហាសេដ្ឋីចំនួនពីររូបគឺលោក Sheikh Jassim និង Sir Jim Ratcliffe នៅតែស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជានៅឡើយ។
ការកាន់កាប់ និងការវិនិយោគរបស់ពួកគេមិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ សម្រាប់អ្នកគាំទ្ររបស់ Man United ខណៈដែលគ្រូបង្វឹកលោក Erik ten Hag កំពុងដឹកនាំក្រុមទទួលបានលទ្ធផលមិនបានល្អគាប់ប្រសើរនោះទេ និងហាក់ជួបបញ្ហាជាច្រើន ជាពិសេសរឿងកីឡាករតែម្ដង។
ប្រសិនបើការដេញថ្លៃពីសំណាក់មហាសេដ្ឋីកាតាលោក Sheikh Jassim ទទួលបានជ័យជម្នះ នោះមានការរំពឹងជាច្រើនថា នឹងមានការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីស្ដារក្រុម Man United ត្រឡប់ទៅកម្រិតកំពូលសារជាថ្មីម្ដងទៀត។
ប្រសិនបើសេដ្ឋីកាតាទិញបានក្លិបយក្សអង់គ្លេសមួយនេះពិតមែន នោះលុយលែងជាបញ្ហាទៀតហើយ។ ដូចហើយបានជា MerlPlus នឹងបង្ហាញកីឡាករល្បីៗចំនួន ៥រូប ដែលក្រុមបិសាចក្រហមអាចកំណត់គោលដៅនាំយក ក្រោមការកាន់កាប់របស់មហាសេដ្ឋីលោក Sheikh Jassim ដើម្បីនាំយក Man Utd ទៅប្រកួតប្រជែងដណ្ដើមពានរង្វាន់ Premier League និង Champions League ក្រោយពួកគេខកខានឈ្នះអស់រយៈពេលជាច្រើនឆ្នាំមក៖
៥-ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លិប Napoli
៤-ខ្សែបម្រើ Frenkie de Jong របស់ក្លិប Barcelona
៣-ខ្សែប្រយុទ្ធ Kingsley Coman របស់ក្លិប Bayern Munich
២-ខ្សែប្រយុទ្ធ Eduardo Camavinga របស់ក្លិប Real Madrid
១-ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប PSG ដោយ៖ វិទូ