
ជាធម្មតានៅក្នុងកីឡាបាល់ទាត់គេចែកចេញតួនាទីដូចជា អ្នកចាំទី, ខ្សែការពារ, ខ្សែបម្រើ និងខ្សែប្រយុទ្ធជាដើម ដែលនៅក្នុងតួនាទីនីមួយៗមានសារៈសំខាន់រៀងៗខ្លួន។
ប៉ុន្តែពេលខ្លះកីឡាករក៏ផ្លាស់ប្ដូរទៅលេងនៅតួនាទីផ្សេង តាមការចាត់ចែងរបស់គ្រូបង្វឹក ដោយខ្លះមកពីផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រកួត ខណៈខ្លះទៀតអាចមកពីកីឡាករនៅក្នុងក្រុមជួបបញ្ហាដូចជារបួស ឬក៏ទទួលបានកាតក្រហមជាដើម ទើបបង្ខំឱ្យមានការផ្លាស់តួនាទីស្នូលរបស់ខ្លួន ទៅលេងនៅតួនាទីផ្សេងជំនួសវិញ។ បើនិយាយពីខ្សែការពារ បម្រើ ប្រយុទ្ធ កីឡាករដែលប្ដូរលេងនៅក្នុងតួនាទីនេះហាក់គ្មានអ្វីចម្លែកនោះទេ ប៉ុន្តែបើនិយាយពីកីឡាករលេងនៅតួនាទីផ្សេងប្តូរទៅលេងជាអ្នកចាំទីវិញ វាពិតជារឿងភ្ញាក់ផ្អើលខ្លាំងណាស់ សឹងតែកម្រកើតមានណាស់ រាប់សិបប្រកួតកើតមានម្ដងប៉ុណ្ណោះ។
ដូច្នេះថ្ងៃនេះ MerlPlus នឹងនាំលោកអ្នកទៅស្គាល់កីឡាករកំពូលទាំង១០ ដែលមិនមែនជាអ្នកចាំទី ប៉ុន្តែធ្លាប់ពាក់ស្រោមដៃធ្វើជាអ្នកចាំទីនៅលើទីលាន។ កុំរង់ចាំយូរតោះទៅស្គាល់កីឡាករទាំងនោះទាំងអស់គ្នា៖
១០) ខ្សែប្រយុទ្ធ Jan Koller បានលេងជាអ្នកចាំទីក្នុងជំនួប Borussia Dortmund ទល់នឹង Bayern Munich នៅក្នុងឆ្នាំ២០០២ ក្រោយពីអ្នកចាំទី Jens Lehmann ទទួលបានកាតក្រហមបណ្ដេញចេញពីលាន ខណៈ Dortmund អស់កីឡាករដូក្នុងប្រកួតនោះ។
៩) ខ្សែប្រយុទ្ធ Harry Kane បានលេងជាអ្នកចាំទីក្នុងជំនួប Tottenham Hotspur ទល់នឹង Asteras នៅក្នុងឆ្នាំ២០១៤ ក្រោយពីអ្នកចាំទី Hugo Lloris ត្រូវបានបណ្តេញចេញអំឡុងពេលប្រកួត Europa League។
៨) ខ្សែការពារ John Terry បានលេងជាអ្នកចាំទីក្នុងជំនួប Chelsea ទល់នឹង Reading នៅក្នុងឆ្នាំ២០០៦ ក្រោយពីអ្នកចាំទីទាំងពីររបស់ Chelsea គឺ Petr Cech និង Carlo Cudicini បានរងរបួស ស្របពេលកីឡាករផ្លាស់ប្ដូរក៏អស់ទៀត។
៧) ខ្សែការពារ John O’Shea បានលេងជាអ្នកចាំទីក្នុងជំនួប Manchester United ទល់នឹង Tottenham នៅក្នុងឆ្នាំ២០០៧ ក្រោយពីអ្នកចាំទីដៃទី១ របស់បីសាចក្រហមបានប្ដូរចេញដោយសាររបួស ខណៈពួកគេអស់កីឡាករដូ។
៦) ខ្សែប្រយុទ្ធ Pele បានលេងជាអ្នកចាំទីក្នុងជំនួប Santos ទល់នឹង Gremio នៅក្នុងឆ្នាំ១៩៦៣ ក្រោយពីអ្នកចាំទីដៃទី១ របស់ក្លិប Santos បានរងរបួស ហើយកីឡាករដូអស់។
៥) ខ្សែការពារ Rio Ferdinand បានលេងជាអ្នកចាំទីក្នុងជំនួប Manchester United ទល់នឹង Portsmouth នៅក្នុងឆ្នាំ២០០៨ អំឡុងបាល់ពិន័យ ១១ម៉ែត្រ។
៤) ខ្សែការពារ Kyle Walker បានលេងជាអ្នកចាំទីក្នុងជំនួប Manchester City ទល់នឹង Atlanta នៅក្នុងឆ្នាំ២០១៩ ក្រោយពីអ្នកចាំទី១ ទទួលបានកាតក្រហមបណ្ដេញចេញពីទីលាន។
៣) ខ្សែការពារ Phil Jagielka បានលេងជាអ្នកចាំទីក្នុងជំនួប Sheffield United ទល់នឹង Arsenal នៅក្នុងឆ្នាំ២០០៦ ក្រោយពីអ្នកចាំទីដៃទី១ បានរងរបួស ហើយកីឡាករដូអស់។
២) ខ្សែបម្រើ Robbie Savage បានលេងជាអ្នកចាំទីក្នុងជំនួប Derby County ទល់នឹង Reading នៅក្នុងឆ្នាំ២០១០ ក្រោយពីអ្នកចាំទីរបស់ Derby County ត្រូវបានបណ្តេញចេញ។
១) ខ្សែការពារ Dani Alves បានលេងជាអ្នកចាំទីក្នុងជំនួប PSG ទល់នឹង Sochaux នៅក្នុងឆ្នាំ២០១៨ ក្រោយពីអ្នកចាំទីដៃទី១ របស់ PSG ទទួលបានកាតក្រហម ហើយអស់កីឡាករប្ដូរ។ ដោយ៖ តារា