ជិតប៉ះគ្នា Arjen Robben បង្ហើបថា Anfield គឺជាកីឡដ្ឋានដ៏អាក្រក់បំផុតសម្រាប់ខ្លួន

10811
  • Arjen Robben តារាជើងចាស់របស់ក្លិប Bayern Munich បាននិយាយថា Anfield គឺជាកីឡដ្ឋានដ៏អាក្រក់បំផុតសម្រាប់គាត់ ខណះខិតជិតឈានដល់ការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយទល់នឹង Liverpool ។

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមម្ចាស់ជើងឯករង UCL រដូវកាលមុន និងជាក្រុមឈរនៅកំពូលក្របខ័ណ្ឌ Premier League ក្លឹបហងក្រហម Liverpool សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនាព្រឹកថ្ងៃអង្គារខាងមុខ ។

    Robben ដែលនឹងចាកចេញពីក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះមានការចងចាំមិនអាចបំភ្លេចបាននៃភាពមិនសប្បាយចិត្តមួយចំនួននៅក្នុងកីឡដ្ឋាន Anfield កាលពីពេលកីឡាកររូបនេះលេងនៅក្លឹបតោខៀវ Chelsea ចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ។

    ខ្សែបម្រើស្លាបសញ្ជាតិហូឡង់វ័យ ៣៥ ឆ្នាំរូបនេះបានប្រាប់ទៅ Guardian ថា៖ ” ខ្ញុំគិតថាប្រសិនបើអ្នកសួរអំពីពហុកីឡាដ្ឋានដ៏អាក្រក់បំផុតសម្រាប់ខ្ញុំវាប្រហែលជារបស់ Liverpool ។ អ្នកតែងតែមានគូប្រជែងដែលអ្នកចូលចិត្ត ហើយវាតែងតែត្រូវតែជាអវិជ្ជមាន ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី