🙂 Boateng៖ ខ្ញុំកុ.ហ.កទេដែលថា Messi ជាកីឡាករល្អបំផុត តាមពិតខ្ញុំស្រឡាញ់ Ronaldo ទេ

85477
  • Kevin-Prince Boateng បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនថា ការដែលរូបគេសរសើរ Messi អំឡុងពេលនៅ Barcelona មិនមែនចេញពីចិត្តរបស់គាត់នោះទេ។
    អតីតខ្សែបម្រើ Tottenham Hotspur, Barcelona និង AC Milan បានក្លាយជាកីឡាករម្នាក់ដែលបាននិយាយករកូករកាយអំពីពេលវេលារបស់គាត់នៅក្លឹប Barcelona ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី ‘VIBE with FIVE’ ហើយបានសារភាពថាគាត់ត្រូវបានគេបង្ខំឱ្យនិយាយថា Leo Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។
    បន្ទាប់ពីអាជីពរយៈពេល ១៨ឆ្នាំ Kevin-Prince Boateng បានសម្រេចចិត្តព្យួរស្បែកជើងរបស់គាត់នៅចុងបញ្ចប់រដូវកាល២០២២/២៣។ កីឡាករដែលធ្លាប់លេងនៅ Barcelona និង AC Milan បានសារភាពថា គាត់ត្រូវបានគេបង្ខំឱ្យនិយាយថា Lionel Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកដើម្បីលេងឱ្យ Barcelona ។ ទោះយ៉ាងណា នោះមិនមែនជាការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់នោះទេ។
    Boateng បានលើកឡើងថា៖ “ខ្ញុំចាំបានថា នៅពេលដែលខ្ញុំមកដល់ Barcelona ពួកគេបានសួរខ្ញុំភ្លាមៗថា តើនរណាជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំត្រូវតែនិយាយថាវាគឺជា Lionel Messi តែតាមពិតខ្ញុំកុហកទេ។ វាគឺជាការកុហកដ៏ធំបំផុតមួយនៃជីវិតរបស់ខ្ញុំ។ ជាធម្មតាខ្ញុំតែងតែនិយាយការពិត ប៉ុន្តែខ្ញុំកុហកព្រោះវាជាវិធីតែមួយគត់ដើម្បីពាក់អាវ Barcelona”។
    អតីតកីឡាករ Barcelona រូបនេះបានបញ្ជាក់ទៀតថា៖ “ខ្ញុំតែងតែគាំទ្រ Real Madrid នៅពេលខ្ញុំនៅក្មេង។ ខ្ញុំស្រលាញ់ Cristiano Ronaldo ប៉ុន្តែពួកគេបានប្រាប់ខ្ញុំថាខ្ញុំត្រូវតែនិយាយ បើមិនដូច្នេះទេខ្ញុំនឹងមិនបានលេងទេ”។
    ជាងនេះទៅទៀត កីឡាករវ័យ ៣៦ឆ្នាំរូបនេះ ក៏បាននិយាយអំពីការចែករំលែកបន្ទប់ស្លៀកពាក់ជាមួយតារាអាហ្សង់ទីនផងដែរថា៖ “Messi ជាប្រធានក្រុម ប៉ុន្តែគាត់មិននិយាយទេ។ យើងបាននិយាយគ្នាម្តងគត់នៅក្នុងបន្ទប់ទឹក ព្រោះគាត់បានសួរថាតើវាពិបាកក្នុងការរកគ្រាប់បាល់នៅអ៊ីតាលីទេ ពីព្រោះ Ronaldo លេងនៅទីនោះនៅពេលនោះ ហើយ Messi បានបង្ហាញពីការប្រជែងគ្នារវាងពួកគាត់”៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី