
តើនរណាជាម្ចាស់ក្លិបដែលមានទ្រព្យសម្បត្តិបំផុតនៅលីគបាល់ទាត់កំពូលអង់គ្លេស ឬ Premier League នៅរដូវកាល២០២៣/២០២៤នេះ?
Premier League ប្រហែលជាលីគបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពបាល់ទាត់។ លីគបាល់ទាត់អង់គ្លេសនេះ បានទាក់ទាញការវិនិយោគពីមហាសេដ្ឋីនៅទូទាំងពិភពលោក ខណៈលីគនេះកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
ដូច្នេះថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់ម្ចាស់ក្លឹបកំពូលទាំង១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្របខណ្ឌ Premier League។ តើម្ចាស់ក្លិបណាមានជាងគេនាពេលច្ចុប្បន្ននេះ តោះទៅតាមដានទាំងអស់គ្នា៖
១០-ក្លិប Crystal Palace – មានម្ចាស់ក្លិបគឺលោក John Textor, លោក David Blitzer, លោក Josh Harris និងលោក Steve Parish មានទ្រព្យសម្បត្តិសរុបចំនួន ៤.៣៤ពាន់លានដុល្លារ
៩-ក្លិប Manchester United – មានម្ចាស់ក្លិបគឺក្រុមគ្រួសារ The Glazers មានទ្រព្យសម្បត្តិសរុបចំនួន ៣.៧១ពាន់លានដុល្លារ
៨-ក្លិប Tottenham Hotspur – មានម្ចាស់ក្លិបគឺលោក Joe Lewis មានទ្រព្យសម្បត្តិសរុបចំនួន ៤.៥៨ពាន់លានផោន
៧-ក្លិប Wolves – មានម្ចាស់ក្លិបគឺលោក Guo Guangchang មានទ្រព្យសម្បត្តិសរុបចំនួន ៥.៤៥ពាន់លានផោន
៦-ក្លិប Fulham – មានម្ចាស់ក្លិបគឺលោក Shahid Khan មានទ្រព្យសម្បត្តិសរុបចំនួន ៦.២៤ពាន់លានផោន
៥-ក្លិប Aston Villa – មានម្ចាស់ក្លិបគឺលោក Nassef Sawiris មានទ្រព្យសម្បត្តិសរុបចំនួន ៩.៣៩ពាន់លានផោន
៤-ក្លិប Arsenal – មានម្ចាស់ក្លិបគឺលោក Stan Kroenke មានទ្រព្យសម្បត្តិសរុបចំនួន ១០.១៨ពាន់លានផោន
៣-ក្លិប Chelsea – មានម្ចាស់ក្លិបគឺលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital មានទ្រព្យសម្បត្តិសរុបចំនួន ១២.៤៧ពាន់លានផោន
២-ក្លិប Man City – មានម្ចាស់ក្លិបគឺលោក Sheikh Mansour មានទ្រព្យសម្បត្តិសរុបចំនួន ១៧.៣៧ពាន់លានផោន
១-ក្លិប Newcastle – ម្ចាស់ក្លិបជាមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត មានទ្រព្យសម្បត្តិសរុបចំនួន ៤៨៩ពាន់លានដុល្លារ ដោយ៖ វិទូ