កប់ CV29 !!! វឌ្ឍានាកា បំបែកកំណត់ត្រារយះពេល ៣ ឆ្នាំរកគ្រាប់ដំបូងនៅក្លឹបក្រៅប្រទេស ( វិដេអូ )

12032

តារាឆ្នើមរបស់កម្ពុជាយើងកីឡាករ ចាន់ វឌ្ឍានាកា បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនក្នុងការប្រកបអាជីពនៅក្រៅប្រទេស ខណះក្រុមរបស់គេ PKNS FC បានយកឈ្នះក្រុម Selangor ក្នុងលទ្ធផល ៤ ទល់នឹង ០ ។

PKNS FC បានបំបាក់ក្រុមម្ចាស់ផ្ទះ Selangor ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ០ ប្រចាំសប្ដាហ៍ទី ៣ នៃក្របខ័ណ្ឌ Malaysia Super Cup ( លីគកំពូលម៉ាឡេស៊ី ) ស៊ុតបញ្ចូលទីដោយចំនួន ៤ នាក់ផ្សេងគ្នា ដែលគ្រាប់ទី ៣ រកបានដោយខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាយើងដែលមានរហ័សនាមថា កុមាមាស កីឡាករ ចាន់ វឌ្ឍានាកា នៅនាទីទី ៧៩ ហើយរូបគេក៏ជាអ្នក Assists ចំនួន ២ គ្រាប់ផងដែរ ។

សូមបញ្ជាក់ផងដែរថា នេះគឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងរបស់ ចាន់ វឌ្ឍានាកា ហើយអាចនិយាយបានថានេះជាកំណត់ត្រាដ៏ល្អបំផុតនៅក្នុងដំណើរផ្សងព្រេងក្រៅប្រទេសទាំង ៣ លើករបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ខណះដំបូងលេងនៅលីគលំដាប់ទី ៣ របស់ជប៉ុន ( លេងបានតែ ៧ នាទីប៉ុណ្ណោះក្នុងមួយរដូវកាល ) កាលពីរដូវកាល ២០១៧ រួចបន្តដំណើរទៅលេងឲ្យក្លឹប Pahang FA ( លេងបានពាក់កណ្ដាលរដូវកាល ) កាលពីរដូវកាល ២០១៨ មុននឹងចូលរួមជាមួយក្លឹប PKNS FC នារដូវកាលថ្មី ២០១៩ នេះ ដោយបានបង្ហាញខ្លួនរាល់ប្រកួត ( ៣ ប្រកួត ) ក្នុងនាមជាកីឡាករជម្រើសដំបូងថែមទៀតផង ៕

ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី