ចុម!!! Man United ត្រៀមធ្វើឱ្យ De Gea ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅអង់គ្លេស

6371
  • កុងត្រារវាង David de Gea ជាមួយក្លឹបបិសាចក្រហម Manchester United នឹងត្រូវបញ្ចប់បន្ទាប់ពីរដូវកាលនេះ ។ ទោះជាយ៉ាងនេះក្ដីរដ្ឋបាលរបស់ក្លឹបបានសម្រេចចិត្តប្រើប្រាស់មាត្រាមួយនៅក្នុងកុងត្រាដែលផ្ដល់លទ្ធភាពឱ្យពន្យារកុងត្រាមួយឆ្នាំទៀត ។

    ខណៈពេលដែលក្លឹប Manchester United បានពន្យារកុងត្រាជាមួយកីឡាករ Ashley Young , Anthony Martial និង Phil Jones ជាដើមក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្នគឺ លោក Ole Gunnar Solskjaer ដែលបានកែប្រែជោគវាសនារបស់ក្លឹបមួយនេះ ក្រុមបិសាចក្រហមដល់ពេលត្រូវពិចារណាអំពីការពន្យារកុងត្រារបស់អ្នកចាំទី De Gea ម្ដងហើយ ។

    ដោយយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានកាសែត The Times បានឲ្យដឹងថាក្លឹប Man United បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យអ្នកចាំទីសញ្ជាតិអេស្ប៉ាញ ដ៏ឆ្នើមរូបនេះក្លាយជាកីឡាករដែលទទួលបានតម្លៃពលកម្មខ្ពស់បំផុតនៅក្នុងលីគកំពូលរបស់អង់គ្លេស ( Premier League ) ។ របាយការណ៍ខាងលើបានលើកឡើងថាក្លឹបបានត្រៀមផ្ដល់ឱ្យ De Gea នូវកុងត្រាមួយដែលមានលក្ខខណ្ឌល្អប្រសើរជាងមុនដែលមានតម្លៃ ២៣ លានផោនពោលគឺមានតម្លៃពលកម្មរហូតដល់ ៣៦៥ ០០០ ផោនក្នុងមួយសប្ដាហ៍ ។

    តម្លៃពលកម្មរបស់អ្នកចាំទីវ័យ ២៨ ឆ្នាំរូបនេះនឹងខ្ពស់ជាងកីឡាករ Alexis Sanchez , Mesut Ozil និងកីឡាករ Paul Pogba ទៅទៀតដែលបច្ចុប្បន្នពួកគេគឺជាកីឡាករដែលទទួលបានតម្លៃពលកម្មខ្ពស់បំផុតនៅក្នុងលីគយក្សរបស់អឺរ៉ុបមួយនេះ ។ De Gea បានរួមរស់នៅជាមួយក្រុមបិសាចក្រហមអស់រយៈពេលជិត ៨ ឆ្នាំហើយ ហើយមានសេចក្ដីរាយការណ៍ថាគេជិតឈានដល់ការពន្យារកុងត្រាហើយផងដែរ ។

    ចំណែកឯលោក Solskjaer ធ្លាប់បាននិយាយថា៖ ” គេគឺជាអ្នកចាំទីម្នាក់ដែលល្អបំផុតនៅក្នុងពិភពលោក ។ យើងមានអ្នកចាំទីល្អៗមួយចំនួន ហើយគេប្រជែងជាមួយអ្នកចាំទី Edwin និង Peter ដើម្បីដណ្ដើមតួនាទីជាអ្នកចាំទីជម្រើសទី ១ ” ៕

    ដោយ៖តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី