🤯អត្តពលិកទាំង១០ ដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយ និង Google

28941
  • គ្រប់គ្នាសុទ្ធតែមានអត្តពលិក ឬកីឡាករជាទីពេញចិត្តរៀងៗខ្លួន ហើយតែងតែតាមដាន Idol របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរាល់សកម្មភាពរបស់ពួកគេ។
    តាមការសិក្សាមួយដែលបានបង្ហាញនាពេលថ្មីៗនេះដោយក្រុមហ៊ុន OLBG បានបង្ហាញថា Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអត្តពលិកដែលត្រូវបានគេស្វែងរកច្រើនបំផុតកាលពីឆ្នាំ២០២២ នៅលើ Google, បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
    នៅក្នុងបញ្ជីកំពូលទាំង១០ កីឡាករបាល់ទាត់ដែលមានឥទ្ធិពលត្រូវបានគេស្វែងរកច្រើនជាងគេបំផុតមានរហូតដល់ទៅចំនួន ៥នាក់ ស្របពេលអត្តពលិកចំនួន ៥ ទៀតមកពីប្រភេទកីឡាផ្សេងៗគ្នា។ ចង់ដឹងថា តើអត្តពលិករូបណាខ្លះដែលត្រូវបានគេស្វែងរកច្រើនបំផុត នៅលើពិភពលោកកាលពីឆ្នាំមុននោះ តោះទៅតាមដានទាំងអស់គ្នា៖
    ១-កីឡាករ Cristiano Ronaldo – មានអ្នកស្វែងរករហូតដល់ទៅចំនួន ១៩៩.៤លានដង (ជាកីឡាករបាល់ទាត់)
    ២-កីឡាករ Neymar – មានអ្នកស្វែងរករហូតដល់ទៅចំនួន ១៤០.៩លានដង (កីឡាករបាល់ទាត់បាល់ទាត់)
    ៣-កីឡាករ Lionel Messi – មានអ្នកស្វែងរករហូតដល់ទៅចំនួន ១០៤.៤លានដង (កីឡាករបាល់ទាត់បាល់ទាត់)
    ៤-កីឡាករ LeBron James – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៧២.១លានដង (ជាកីឡាករ NBA)
    ៥-កីឡាករ Virat Kohli – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៦៨លានដង (ជាកីឡាករ Cricket)
    ៦-កីឡាករ Kylian Mbappe – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៦៣.៧លានដង (ជាកីឡាករបាល់ទាត់បាល់ទាត់)
    ៧-កីឡាករ Carlos Alcaraz – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៦០លានដង (ជាកីឡាករវាយកូនបាល់)
    ៨-កីឡាករ Novak Djokovic – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៥៨.៤លានដង (ជាកីឡាករវាយកូនបាល់)
    ៩-កីឡាករ Erling Haaland – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៤៣.៤លានដង (ជាកីឡាករបាល់ទាត់បាល់ទាត់)
    ១០-កីឡាករ Lewis Hamilton – មានអ្នកស្វែងរករហូតដល់ទៅចំនួន ៣៤.៩លានដង (ជាកីឡាករFormula 1) ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី