
កាលពីពេលថ្មីៗនេះ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’or ជាលើកទី៨ នៅក្នុងអាជីពរបស់កំពូលខ្សែប្រយុទ្ធរូបនេះ។
Messi បានផ្ដួលសិស្សប្អូនក្មេងៗដូចជា Haaland និង Mbappe ដើម្បីគ្រងតំណែងជាកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៣នេះ ក្រោយពីជួយឱ្យក្លិប PSG លើកពានជើងឯកលីគបាល់ទាត់កំពូលបារាំង និងដឹកនាំជម្រើសជាតិអាហ្សង់ទីនគ្រងតំណែងជាអធិរាជស្ដេចបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២។ ស្របពេលតារាឆ្នើមរបស់ក្លិបមេឃខៀវ Manchester City កីឡាករវ័យក្មេង Erling Haaland បានត្រឹមតែលេខ២ បើទោះបីជាជួយ Man City ឈ្នះពាន ៣ក្នុងមួយរដូវកាលក៏ដោយ ជាពិសេសជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតកាលពីរដូវកាលមុន ដោយរកបាន ៥៦គ្រាប់ ខណៈ Mbappe ឈរនៅលេខ៣ ក្នុងបញ្ជីប្រជែងយកពាន Ballon d’or ប្រចាំឆ្នាំ២០២៣នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះបាល់ទាត់មើលទៅហាក់រាងអយុត្តិធម៌បន្តិចដែរ។ ជាក់ស្ដែងដូចជា កីឡាករបាល់ទាត់កំពូលៗប៉ុន្មានរូបនេះមិនដែលឈ្នះពាន Ballon d’Or សូម្បីតែម្ដងនៅក្នុងអាជីពរបស់ពួកគេ បើទោះបីជាពួកគេស័ក្តិសមនឹងទទួលបានវាយ៉ាងណាក៏ដោយ។ ហើយថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករបាល់ទាត់លំដាប់កំពូលៗដែលមិនធ្លាប់ឈ្នះពានបាល់មាសនេះសោះ។ កុំរង់ចាំយូរតោះទៅស្គាល់ទាំងអស់គ្នា៖
១-កីឡាករ Didier Drogba
២-កីឡាករ Raul Gonzalez
៣-កីឡាករ Gianluigi Buffon
៤-កីឡាករ Samuel Eto’o
៥-កីឡាករ Andres Iniesta
៦-កីឡាករ Iker Casillas
៧-កីឡាករ Xavi Hernandez
៨-កីឡាករ Roberto Carlos
៩-កីឡាករ Paolo Maldini
១០-កីឡាករ Thierry Henry
១១-កីឡាករ Frank Lampard
១២-កីឡាករ Arjen Robben
១៣-កីឡាករ Steven Gerrard
១៤-កីឡាករ Zlatan Ibrahimovic
១៥-កីឡាករ Diego Maradona ដោយ៖ តារា