ថ្ងៃនេះមាន ២ គូរ!! ខណះគោព្រៃជំទង់កម្ពុជាយើង នឹងត្រូវតទល់ជាមួយខ្លាកំណាច់ម៉ាឡេស៊ី (៦ៈ៣០ នាទី)

7962

ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ២២ ឆ្នាំ AFF U22 LG CUP 2019 រវាងជម្រើសជាតិកម្ពុជា ត្រូវប៉ះជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នឹងធ្វើឡើងនាថ្ងៃនេះវេលាម៉ោង ៦ៈ៣០ នាទី ។

កាលពីម្សិលមិញមានការប្រកួតចំនួន ២ គូរត្រូវបានបញ្ចប់ ដោយក្រុមខ្លាំងថៃ បានយកឈ្នះក្រុម ទីម័រខាងកើត ក្នុងលទ្ធផល ១-០ ចំណែកឯមួយគូរទៀតគឺក្រុមនាគមាស វៀតណាម បានទទួលជម្នះយ៉ាងប្រផិតប្រផើយ ២-១ លើក្រុមជម្រើសជាតិ ហ្វីលីពីន ។

ខណះក្នុងថ្ងៃនេះក៏មាន ២ គូរទៀតផងដែរ ដែលក្រុមគោព្រៃកម្ពុជាយើងដែលជាក្រុមម្ចាស់ផ្ទះ នឹងត្រូវបើកទ្វាកីឡដ្ឋាន ជាតិអូឡាំពិក ទទួលក្រុមខ្លាកំណាច់វ័យជំទង់ ម៉ាឡេស៊ី នារាត្រីនេះវេលាម៉ោង ៦ៈ៣០ ខណះមួយគូរទៀតគឺក្រុម មីយ៉ាន់ម៉ា ត្រូវជួបតទល់ជាមួយក្រុម ឥណ្ឌូនេស៊ី ដែលត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលម៉ោង ៣ៈ៣០ ។

ចាំមើលទាំងអស់គ្នាថា តើក្រុមម្ចាស់ផ្ទះ កម្ពុជា យើងនឹងអាចដណ្ដើមបាន ៣ ពិន្ទុក្នុងជំនួបដំបូងនេះពីក្រុមជម្រើសជាតិ U-22 ម៉ាឡេស៊ី បានដែរឬទេនារាត្រី ? ខណះកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF U22 LG CUP 2019 នេះដោយមានក្រុមចំនួន ៨ ចូលរួម ដូចជាក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ថៃ , វៀតណាម , មីយ៉ាន់ម៉ា , ហ្វីលីពីន , ឥណ្ឌូនេស៊ី , ទីម័រខាងកើត , ម៉ាឡេស៊ី និងកម្ពុជាយើង ដោយឡែក ឡាវ និង សិង្ហបុរី បានប្រកាសដកខ្លួនពីការប្រកួតនេះ ៕

ដោយ៖តារា

រូបភាព៖ FFC

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី