😳 នេះជាគ្រូ​បង្វឹក​ដែលដឹកនាំក្លិបតែមួយយូរជាងគេបំផុត នៅ​​លីគយក្ស​ទាំង​៥​ ​របស់អឺរ៉ុប

20024
  • បើនិយាយពីអ្នកចាត់ការដែលដឹកនាំក្លិបតែមួយរយៈពេលយូរបំផុត យើងនឹងនឹកគិតដល់អតីតកំពូលវីរបុរសលោក Sir Alex Ferguson និងលោក Arsène Wenger ជាមិនខាន ដោយពួកគាត់ទាំងពីរដឹកនាំសុទ្ធតែលើស ២០ឆ្នាំ។
    ការងារជាគ្រូបង្វឹកពិតជារងសម្ពាធខ្លាំងមែនទែន ប្រឈមអាចត្រូវគេបណ្ដេញចេញគ្រប់ពេលវេលា។ តាមពិតទៅ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មិនថា នៅកម្រិតក្លិប ឬជម្រើសជាតិនោះទេ សុទ្ធតែអាចនឹងត្រូវដកចេញផុយៗ ប្រសិនបើពួកគេដឹកនាំមិនទទួលបានលទ្ធផលល្អទេនោះ។ ជាក់ស្ដែងគ្រូបង្វឹកខ្លះ ដឹកនាំមិនទាន់បានកន្លះរដូវកាលអីផង ក៏ត្រូវបណ្ដេញចេញបាត់ទៅហើយ ប៉ុន្តែក៏មានដែរ ដែលគ្រូបង្វឹកខ្លះដឹកនាំក្លិប ឬជម្រើសបានច្រើនឆ្នាំនោះ។
    ដូច្នេះហើយថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់គ្រូបង្វឹកទាំង១០ នៅលីគយក្សទាំង៥ របស់ទ្វីបអឺរ៉ុប ដែលដឹកនាំក្លិបតែមួយរយៈពេលយូរជាងគេបង្អស់ ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន នេះបើយោងតាមវែបសាយ GIVEMESPORT។ ចង់ស្គាល់គ្រូបង្វឹកក្លិបណាខ្លះនោះ តោះទៅស្គាល់ពួកគាត់ទាំងអស់គ្នា៖
    ១០-លោក Thomas Frank ដឹកនាំក្លិប Brentford របស់លីគកំពូលអង់គ្លេស – អស់រយៈពេលជាង ៥ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៩-លោក Urs Fischer ដឹកនាំក្លិប Union Berlin របស់លីគកំពូលអាល្លឺម៉ង់ – អស់រយៈពេលជាង ៥ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៨-លោក Jagoba Arrasate ដឹកនាំក្លិប Osasuna របស់លីគកំពូលអេស្ប៉ាញ – អស់រយៈពេលជាង ៥ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៧-លោក Pascal Gastien ដឹកនាំក្លិប Clermont Foot របស់លីគកំពូលបារាំង – អស់រយៈពេលជាង ៦ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៦-លោក Pep Guardiola ដឹកនាំក្លិប Manchester City របស់លីគកំពូលអង់គ្លេស – អស់រយៈពេលជាង ៧ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៥-លោក Gian Piero Gasperini ដឹកនាំក្លិប Atalanta របស់លីគកំពូលអ៊ីតាលី – អស់រយៈពេលជាង ៧ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៤-លោក Jurgen Klopp ដឹកនាំក្លិប Liverpool របស់លីគកំពូលអង់គ្លេស – អស់រយៈពេលជាង ៨ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ៣-លោក Christian Streich ដឹកនាំក្លិប Freiburg របស់លីគកំពូលអាល្លឺម៉ង់ – អស់រយៈពេលជាង ១១ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ២-លោក Diego Simeone ដឹកនាំក្លិប Atlético Madrid របស់លីគកំពូលអេស្ប៉ាញ – អស់រយៈពេលជាង ១១ ឆ្នាំមកហើយគិតមកទល់ពេលនេះ
    ១-លោក Frank Schmidt ដឹកនាំក្លិប FC Heidenheim របស់លីគកំពូលអាល្លឺម៉ង់ – អស់រយៈពេលជាង ១៦ ឆ្នាំមកហើយគិតមកទល់ពេលនេះ ដោយ៖ តារា

    ប្រភព :
    Givemesport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី