លោក Wenger ជឿជាក់យ៉ាងមុតមាំថា Juventus នឹងផ្ដួល A.Madrid ក្នុងជំនួប UCL វគ្គ ១៦ ក្រុមចុងក្រោយ

9221

អតីតអ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានអះអាងថាក្លឹប Juventus នឹងយកឈ្នះក្លឹប Atletico Madrid ក្នុងវគ្គ ១៦ ក្រុមចុងក្រោយដើម្បីឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។

ក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ( Serie A ) ក្លឹបសេះបង្កង់ Juvnetus បន្ទាប់ពីនាំយកម្ចាស់ពានរង្វន់ Ballon d’Or ៥ សម័កាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីដើមរដូវកាល ក្លឹបយក្សមួយនេះហាក់ដូចជាកំពុងបញ្ចេញមហិច្ឆតាចង់ប្រមូលទាំងធំទាំងអស់នារដូវកាលនេះ ជាពិសេសពានរង្វាន់ក្របខ័ណ្ឌ Champions League ដែលជាពានលំដាប់កំពូលរបស់អឺរ៉ុប ។ ខណះក្លឹបយក្សរបស់អេស្ប៉ាញ Atletico Madrid ក៏មិនធម្មតាដែរនារដូវកាលនេះ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី ២ នៃតារាងក្របខ័ណ្ឌ La Liga ហើយកាលពីរដូវកាលមុនក្លឹបមួយនេះក៏ជាម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Europa League ដែលជាពានលំដាប់ទីពីររបស់អឺរ៉ុបផងដែរ ។

គ្រូបង្វឹកវ័យ ៦៩ ឆ្នាំដែលពោពេញទៅដោយបទពិសោធរូបនេះក៏បានព្យាករផងដែរអំពីការប្រកួតក្របខ័ណ្ឌ Champions League នាពេលខាងមុខរវាងក្លិប Atletico Madrid ជាមួយនឹងក្លិប Juventus ដោយបញ្ជាក់ថាក្លឹបរបស់អ៊ីតាលីគឺជាក្លឹបដ៏ខ្លាំងបំផុតនៅក្នុងក្រសែភ្នែករបស់លោក ។

លោក Arsene Wenger បាននិយាយថា៖ ” ខ្ញុំគិតថាពីការមើលក្រុមទាំងពីរ ក្លឹប Juventus ជាទីពេញចិត្ត ។ ទោះបីជាសម្រាប់ Atletico នេះគឺជាឆ្នាំពិសេសមួយ ដោយសារតែការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេងនៅក្នុងពហុកីឡាដ្ឋានរបស់ពួកគេក៏ដោយ ។ សម្រាប់ខ្ញុំ Juventus គឺជាក្រុមដ៏គួរឱ្យជឿជាក់បំផុតចាប់តាំងពីប៉ុន្មានខែដំបូងនៃរដូវកាលនេះ ” ។

គួររំលឹកផងដែរថា ក្លឹប Atletico Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Wanda Metropolitano របស់ខ្លួនទទួលក្រុមខ្លាំងមកពីក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ក្នុងជំនួបជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅព្រឹកយប់ថ្ងៃ ពុធ ទី ២១ ខែ កុម្ភះ ខាងមុខនេះ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី