😞បង្វែអារម្មណ៍ទៅស្គាល់កីឡាករដែលទទួលបានប្រាក់ខែទាបបំផុតនៅ Premier League

16620
  • រាល់ដងពួកយើងតែងតែលើកមកនិយាយតែពីកីឡាករបាល់ទាត់ ឬក៏គ្រូបង្វឹកដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់ ប៉ុន្តែថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករដែលមានប្រាក់ខែតិចតួចបំផុតនៅលីគកំពូលអង់គ្លេសវិញម្ដង។
    ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ឬក៏គេស្គាល់ថាជា Premier League គឺជាលីគបាល់ទាត់ធំបំផុតនៅលើពិភពលោកនេះ ដោយប្រមូលផ្ដុំទៅដោយក្លឹបល្បីៗ និងសម្បូរធនធានបំផុត ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលកីឡាកររកបានប្រាក់យ៉ាងច្រើនក្រាស់ក្រែលនៅនោះ។
    ជាក់ស្ដែងដូចជា កំពូលខ្សែបម្រើ Kevin De Bruyne គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបាល់ទាត់អង់គ្លេស ដោយរកបានប្រមាណ ៤០០,០០០ផោនក្នុងមួយសប្តាហ៍ ឬប្រមាណ ១.៦លានផោនក្នុងមួយខែ ដោយគិតមួយឆ្នាំទទួលបានប្រហែល ១៩.២លានផោន ខណៈដែលកំពូលខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool ឈរនៅលេខ២ ដោយទទួលបាន ៣៥០,០០០ផោនក្នុងមួយអាទិត្យ។
    ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់កីឡាករសុទ្ធតែរកបានច្រើនបែបនេះនោះទេ។ បើយោងតាមរបាយការណ៍ពី Sports Khabri ដោយប្រើទិន្នន័យពី Capology បានចងក្រងកីឡាករចំនួន ១០នាក់ក្នុងក្របខ័ណ្ឌ Premier League ដែលមានប្រាក់ខែទាបបំផុតនៅរដូវកាល២០២៣/២០២៤នេះ។ តោះចង់ដឹងថា មានកីឡាករណាខ្លះនោះ ទៅតាមដានជាមួយ MerlPlus ទាំងអស់គ្នា៖
    ១០. កីឡាករ Max Lowe លេងនៅក្លិប Sheffield United ដោយរកបានត្រឹមតែ ១០,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៤០,០០០ផោនប៉ុណ្ណោះ
    ៩. កីឡាករ Tommy Doyle លេងនៅក្លិប Wolverhampton Wanderers ដោយរកបានត្រឹមតែ ១០,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៤០,០០០ផោនប៉ុណ្ណោះ
    ៨. កីឡាករ George Baldock លេងនៅក្លិប Sheffield United ដោយរកបានត្រឹមតែ ១០,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៤០,០០០ផោនប៉ុណ្ណោះ
    ៧. អ្នកចាំទី Loris Karius លេងនៅក្លិប Newcastle United ដោយរកបានត្រឹមតែ ១០,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៤០,០០០ផោនប៉ុណ្ណោះ
    ៦. កីឡាករ Kortney Hause លេងនៅក្លិប Aston Villa ដោយរកបានត្រឹមតែ ៨,០៧៧ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៣២,៣០៨ផោនប៉ុណ្ណោះ
    ៥. កីឡាករ Pelly Ruddock Mpanzu លេងនៅក្លិប Luton Town ដោយរកបានត្រឹមតែ ៧,៥០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៣០,០០០ផោនប៉ុណ្ណោះ
    ៤. អ្នកចាំទី James Shea លេងនៅក្លិប Luton Town ដោយរកបានត្រឹមតែ ៧,៥០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ៣០,០០០ផោនប៉ុណ្ណោះ
    ៣. កីឡាករ Jordan Clark លេងនៅក្លិប Luton Town ដោយរកបានត្រឹមតែ ៥,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ២០,០០០ផោនប៉ុណ្ណោះ
    ២. កីឡាករ Rhys Norrington-Davies លេងនៅក្លិប Sheffield United ដោយរកបានត្រឹមតែ ៤,០០០ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ១៦,០០០ផោនប៉ុណ្ណោះ
    ១. កីឡាករ Alex Mighten លេងនៅក្លិប Nottingham Forest ដោយរកបានត្រឹមតែ ៣,៤៦២ផោននៅក្នុងមួយសប្ដាហ៍ ឬ ១ខែរកបានតែ ១៣,៨៤៨ផោនប៉ុណ្ណោះ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី