ព្រះហើយ! អារ៉ាប៊ីសាអូឌីតនៅតែចិញ្ចឹមចិត្តចង់បាន Salah ដោយត្រៀមសំណើរធំពុំធ្លាប់មាន

15325
  • យោងតាមប្រភពមួយបានទម្លាយឱ្យដឹងថា Saudi Pro League នឹងសម្លឹងរកការចុះហត្ថលេខាលើកីឡាករដែលមានកម្រិតខ្ពស់បំផុតបន្ថែមទៀត នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
    យោងតាម FIFA ក្លឹបអារ៉ាប៊ីសាអូឌីតបានវិនិយោគក្នុងកញ្ចប់ទឹកប្រាក់រហូតដល់ ៧០១ លានផោន ឬ ៨៧០លានដុល្លារ លើការទិញយកកីឡាករល្បីៗពីបរទេសនៅរដូវក្តៅកន្លងទៅនេះ។ ប្រសិនបើការផ្តល់ជូនរបស់ក្រុមអារ៉ាប៊ីសាអូឌីតសម្រាប់ Mohamed Salah របស់ Liverpool និង Kylian Mbappe របស់ Paris Saint-Germain ត្រូវបានយល់ព្រមទៀត នោះចំនួនទឹកប្រាក់ខាងលើនឹងកើនឡើងខ្ពស់ជាងនេះឆ្ងាយណាស់។
    នាយកបាល់ទាត់លីគអារ៉ាប៊ីសាអូឌីត លោក Michael Emenalo បានទទួលស្គាល់ថា បច្ចុប្បន្ននេះលីគមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយថាឥឡូវនេះប្រទេសនៅតំបន់អាស៊ីមួយនេះ សម្លឹងបន្ថែមទៀតលើការនាំយកកីឡាករកំពូលៗ នៅតំបន់អឺរ៉ុបនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។
    ខណៈដែលទីផ្សារដោះដូរកីឡាករក្នុងខែមករាខិតជិតមកដល់ ក្រុមអារ៉ាប៊ីសាអូឌីតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរធំៗដូចជា Raphael Varane និង Jadon Sancho របស់ក្លិបអង់គ្លេស Manchester United ។ ក្លិបជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ក៏ត្រូវបានគេរំពឹងថា នឹងរៀបចំគម្រោងធំក្នុងការទិញយក Mohamed Salah ដោយពួកគេធ្លាប់ធ្វើការដេញថ្លៃ ១៥០លានផោនម្ដងរួចមកហើយនៅក្នុងខែកញ្ញាកន្លងទៅនេះ ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Liverpool ខាងលើច្រានចោល។
    អតីតនាយកបច្ចេកទេសក្លិប Chelsea លោក Emenalo បានប្រាប់ទៅកាន់ SPL ថា៖ “ខ្ញុំសង្ឃឹមថា ទីផ្សារដោះដូរកីឡាករខែមករានេះនឹងមិនរវល់ខ្លាំងទេ ពីព្រោះខ្ញុំគិតថាការងារដែលបានធ្វើពិតជាគួរឱ្យចាប់អារម្មណ៍ និងខ្លាំងក្លា ហើយខ្ញុំជឿថាក្លឹបភាគច្រើនមានអ្វីដែលពួកគេត្រូវការ។ ហើយខ្ញុំសង្ឃឹមថាឥឡូវនេះការយកចិត្តទុកដាក់នឹងងាកទៅធ្វើការនៅក្នុងកន្លែងហ្វឹកហាត់ ដើម្បីកែលម្អកីឡាករទាំងនេះ និងអនុញ្ញាតឱ្យពេលវេលាសម្របខ្លួន និងលេងឱ្យបានល្អ”។
    នាយកកីឡាលីគអារ៉ាប៊ីសាអូឌីតរូបនេះបានបន្ថែមទៀតថា៖ “ឥឡូវនេះ អ្វីក៏ដោយការកែលម្អបន្ថែមដែលយើងត្រូវធ្វើសម្រាប់ក្លឹបណាមួយ ជាមួយនឹងពេលវេលា និងការរៀបចំរបស់យើង យើងជឿជាក់ថានឹងមានការបន្ថែមក្នុងកម្រិតខ្ពស់បំផុត។ យើងនឹងបន្តគាំទ្រ និងមើលឃើញរាល់ឱកាសដែលយើងត្រូវនាំយកបុគ្គលដែលមានទេពកោសល្យបន្ថែមទៀត ដែលចង់មកព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបើកសម្រាប់អាជីវកម្ម”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី