ស្ទាវ!!! Ramos បន្តបំបែកកំណត់ត្រាពិសេសរបស់ខ្លួនក្លាយជាកីឡាករទទួលកាតក្រហមច្រើនបំផុតនៅ Laliga

17434
  • កីឡាករ Sergio Ramos បានបំបែកកំណត់ត្រាក្លាយជាកីឡាករដែលត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួតច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ La Liga ក្រោយពីទទួលបានកាតក្រហមមួយសន្លឹកន្ថែមទៀតក្នុងការប្រកួតកាលពីថ្ងៃអាទិត្យពេលប៉ះជាមួយក្រុម Girona ។

    ខ្សែការពារកណ្តាលវ័យ ៣២ ឆ្នាំរូបនេះបានទទួលកាតលឿងពីរដង ខណៈដែល Real Madrid បានរងបរាជ័យ ២-១ នៅក្នុងកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនដោយបញ្ចប់ភាពមិនដែលចាញ់ក្នុង ៨ ប្រកួតចុងក្រោយរបស់ពួកគេ ។

    វាជាលើកទី ២០ ក្នុងអាជីពរបស់ Sergio Ramos ដែលសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួត នៅក្នុងពានរង្វាន់ក្របខ័ណ្ឌ La Liga ដែលជាលីគកំពូលរបស់ប្រទេសអេស្ប៉ាញ ខណះនេះក៏ជាកាតក្រហមលើកដំបូងនៅក្នុងឆ្នាំ ២០១៩ នេះផងដែរសម្រាប់រូបគេ ។

    ជារួម Ramos ត្រូវអាជ្ញាកណ្ដាលផ្តល់កាតសរុបចំនួន ១៤៦ សន្លឹក ( ទាំងកាតលឿង និងកាតក្រហម ) ក្នុងការប្រកួត ៤៥៤ នៅក្នុងក្របខ័ណ្ឌ La Liga ដែលមានន័យថាអត្រានៃការលេងរបស់គេក្នុងចំណោម ៣ ប្រកួតគឺទទួលបានកាតមួយសន្លឹក ដែលនេះមិនទាន់មានកីឡាកររូបនេះអាចធ្វើបានដូចរូបគេនោះឡើយ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី