ក្រុមអ្នកវិទ្យាសាស្ត្រចិនប្រកាសដាក់ឈ្មោះទីតំាង និងភូមិសាស្រ្តនៅលើផ្ទៃព្រះចន្ទដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ

54955
  • ក្រុមអ្នកវិទ្យាសាស្រ្តចិនបានចាប់ផ្តើមធ្វើការដាក់ឈ្មោះទីតាំងចុះចត របស់យាន ឆាងអឺ ៤ (Chang’e-4) ព្រមទាំងតំបន់ភូមិសាស្រ្តមួយចំនួនទៀត នៅលើផ្ទៃព្រះច័ន្ទមួយចំហៀងទៀតដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ ។

    នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយ របស់ទីភ្នាក់ងារអវកាសជាតិចិន CNSA និងបណ្ឌិតសភាវិទ្យាសាស្រ្តចិន ព្រមទាំងសហភាពអវកាសអន្តរជាតិ IAU បានបញ្ជាក់ថា កន្លែងចុះចតនៃយានអវកាស ឆាងអឺ ៤ (Chang’e-4) ត្រូវបានគេប្រកាសថា មានឈ្មោះ ស្តាទីអូ ធានហឺ «Statio Tianhe» ។

    ចំនែកឯរណ្តៅខ្នាតតូចចំនួន ០៣ ដែលនៅក្បែរកន្លែងចុះចត ត្រូវបានដាក់ឈ្មោះថា ហ្ស៊ីនយូ «Zhinyu» ហឺហ៊្គួ «Hegu» និង ធានជីន «Tianjin» ខណៈចំណុចខ្ពស់មួយនៅកណ្តាលរណ្តៅអាចម៍ផ្កាយ វុន ខាម៉ាន់ (Von Karman) ត្រូវបានហៅថា ម៉ុន តៃ «Mons Tai» ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី