ជ័យយោរ!!! គោព្រៃកម្ពុជា បំបាក់ខ្លាកំណាច់ម៉ាឡេស៊ី ឡើងទៅឈរកំពូលតារាងបណ្ដោះអាសន្ន

7187

គោព្រៃជំទង់កម្ពុជា បានយកឈ្នះក្រុមខ្លាកំណាច់ជំទង់ ម៉ាឡេស៊ី ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងក្របខ័ណ្ឌពានរង្វាន់ AFF U22 LG Cup 2019 មុននេះបន្តិច ។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ ក្នុងជំនួបដំបូងនេះធ្វើបានល្អមែនទែន ដោយធ្វើការគ្រប់គ្រងបាល់បានយ៉ាងច្រើនទាំងតង់ទីមួយ និងតងទី ២ លើក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ ឆ្នាំ និងអាចសម្រេចទីបាន ១ គ្រាប់ពីឱកាសស៊ុតបាល់ហ្វ្រីឃីកដោយខ្សែការពារស្លាប សេត រ៉ស៊ីប យ៉ាងល្អពីចម្ងាយជាង ៣០ ម៉ែត្រ និងជួយឲ្យកម្ពុជាស្គាល់ជ័យជម្នះជាលើកដំបូងចាប់តាំងពីពានរង្វាន់នេះបង្កើតមក ខណះរុញឲ្យកម្ពុជា ឈរនៅកំពូលតារាងពូល B បណ្ដោះអាសន្ន ។

សូមរំលឹកផងដែរថាកម្ពុជាយើងបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF U22 LG Cup 2019 ដែលមាន ៨ ប្រទេសចូលរួមប្រកួតប្រជែង ដូចជា ថៃ , វៀតណាម , ឥណ្ឌូនេស៊ី , ទីម័រខាងកើត , ម៉ាឡេស៊ី , មីយ៉ាន់ម៉ា , ហ្វីលីពីន និងកម្ពុជា ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី