🤑 គ្រូបង្វឹកដែលមានប្រាក់ខែច្រើនបំផុតប្រចាំឆ្នាំ២០២៣ លេខ១ ជាគ្រូបង្វឹកនៅអាស៊ីយើង
  • អាទិត្យ ២២ តុលា ២០២៣

ការប្រកួតបាល់ទាត់មិនថានៅកម្រិតក្លិប ឬជម្រើសជាតិនោះទេ មនុស្សដែលខ្វះមិនបាននោះគឺគ្រូបង្វឹក ព្រោះជាក្បាលម៉ាស៊ីនដឹកនាំដើម្បីបញ្ជាកូនក្រុមនៅលើទីលាន។ ប៉ុន្តែការងារជាគ្រូបង្វឹកនៅក្នុងពិភពបាល់ទាត់ អាចត្រូវបានគេចាត់ទុកថាជាការងារ ដែលរងសម្ពាធខ្លាំងបំផុតនៅលើពិភពលោក អាចប្រឈមត្រូវបណ្ដេញចេញគ្រប់ពេលវេលា ប្រសិនបើដឹកនាំក្រុមទទួលលទ្ធផលមិនបានគាប់ប្រសើរនោះទេ។ ដូច្នេះការងារតំណែងជាក្បាលម៉ាស៊ីនរៀបចំយុទ្ធសាស្ត្រក្រុមបាល់ទាត់ក៏មិនតិចប៉ុន្មាននោះដែរ […]

ក្លឹបដែលជោគជ័យ និងឈ្នះពានរង្វាន់ច្រើនបំផុតនៅលើពិភពលោក លោកអ្នកអាចនឹងភ្ញាក់ផ្អើល
  • ព្រហស្បត្តិ៍ ១២ តុលា ២០២៣

នៅក្នុងវិស័យបាល់ទាត់មានការប្រកួតប្រជែងខ្ពស់ខ្លាំងណាស់ ដើម្បីដណ្ដើមគ្នាយកពានរង្វាន់ទាំងនៅកម្រិតក្លិប និងជម្រើសជាតិ។ កីឡាបាល់ទាត់គេចែកចេញជាការប្រកួតប្រជែងនៅកម្រិតក្លិបអាជីព និងនៅកម្រិតក្រុមជម្រើសជាតិ។ បើយើងនិយាយពីក្លិបតែងតែមានការប្រកួតប្រជែងជារៀងរាល់សប្ដាហ៍ពេញមួយរដូវកាលតែម្ដង។ ចុះអ្នកទាំងអស់គ្នាដែលធ្លាប់ឆ្ងល់អត់ថា តើនៅលើពិភពលោកយើងនេះ តើក្លិបណាជោគជ័យខ្លាំង និងឈ្នះពានរង្វាន់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់? […]

  • អត្ថបទថ្មី