ចិន បញ្ចេញច្បាប់ថ្មីហាមឃាត់ក្រុមហ៊ុនអនឡាញមិនឱ្យផ្ដល់ផលិតផលឬសេវាកម្មដល់កុមារ ច័ន្ទ ១៩ តុលា ២០២០ តាមប្រភពពីសារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឱ្យដឹងថា ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យក្រុមហ៊ុនដែលមានផ្ដល់ផលិតផលឬសេវាកម្មតាមប្រព័ន្ធអនឡាញអនុវត្តតាមបទបញ្ជានៅពេលតែមានការចាំបាច់។ នៅក្នុងច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា […]
ក្រុមហ៊ុនផលិតនាឡិកាយក្ស Swatch បានទទួលរងការវាយប្រហារពីជនអនាមិក ពុធ ៣០ កញ្ញា ២០២០ ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតនៅក្នុងពិភពលោក Swatch បានទទួលរងការវាយប្រហារពីជនអនាមិក។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។ បច្ចេកវិទ្យាបានរួមចំណែកយ៉ាងច្រើនក្នុងការវិវឌ្ឍរបស់ពិភពលោកយើងនេះ ជាពិសេសអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុនស្ទើរតែទាំងអស់ ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំពេញតម្រូវការ […]
អ្នកដែលចូលចិត្តប្រើលេខសម្ងាត់ងាយៗ ជាពិសេសលេខ “១២៣៤៥៦” ប្រយ័ត្នទឹកភ្នែកទៅ ព្រហស្បត្តិ៍ ១៧ កញ្ញា ២០២០ លេខសម្ងាត់ “១២៣៤៥៦” ត្រូវបានគេរកឃើញចំនួន ៧ លានដងនៃទិន្ន័យដែលបានលេចធ្លាយក្នុងចំណោមមួយពាន់លាននៅក្នុងការសិក្សាមួយនេះ មានន័យថាលេខសម្ងាត់មួយក្នុងចំណោមលេខសម្ងាត់ចំនួន ១៤២ គឺជាលេខ ១២៣៤៥៦។ ការសិក្សានេះក៏បានបង្ហាញថា […]
Google Drive, Apple iCloud និង Dropbox ត្រូវបានអ៊ីតាលី ស៊ើបអង្កេតពាក់ព័ន្ធរឿងមួយ អង្គារ ៨ កញ្ញា ២០២០ អាជ្ញាធរឃ្លាំមើលតម្លាភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនធំៗចំនួនបីទាក់ទងទៅនឹងការប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្ម Cloud ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ បន្ថែមទៅលើការស៊ើបអង្កេតនេះ ពួកគេក៏បានបើកការស៊ើបអង្កេតទៅលើករណីរំលោភបំពានចំនួន ៦ ថែមទៀត បន្ទាប់ពីទទួលបានការរាយការណ៍ជាច្រើនពីអ្នកប្រើប្រាស់ទាក់ទងនឹងការចោទប្រកាន់ទាំងនេះផងដែរ។ […]
ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា កើបលុយរាប់លានដុល្លារ ពីការលក់គណនីហ្គេម Fortnite តាមផ្លូវងងឹត ព្រហស្បត្តិ៍ ៣ កញ្ញា ២០២០ ក្រុមឧក្រិដ្ឋជនតែងតែស្វែងរកវិធីថ្មីៗដើម្បីធ្វើការវាយប្រហារ ទៅលើក្រុមហ៊ុនក៏ដូចជាទៅលើអ្នកប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណេញ។ ការវាយប្រហារទាំងនោះមានដូចជា ការទាញយកទិន្នន័យដើម្បីយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ការបញ្ចូលកម្មវិធីមេរោគ Malware ដើម្បីលួចចូលគណនីធនាគារ និងការបញ្ចូលកម្មវិធីមេរោគ Ransomware ដើម្បីជំរិតទារប្រាក់ជាដើម។ […]
កុំចេះតែហ៊ាន! សូម្បីតែ FBI ក៏ព្រមានពីការបោកប្រាស់ធ្វើជាស្រឡាញ់តាមអ៊ីនធឺណិតដែរ ពុធ ២ កញ្ញា ២០២០ នេះមិនមែនជារឿងថ្មីនោះទេដែលករណីជនខិលខូចប្រើល្បិចបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលដែលពួកគេមានទំនាក់ទំនងស្នេហាដោយមិនបានជួបគ្នាផ្ទាល់ ហើយពួកគេធ្វើជាស្រឡាញ់ និងបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះដើម្បីបោកប្រាស់យកលុយ។ រឿងនេះមិនមែនកើតមានតែនៅបណ្តាប្រទេសផ្សេងៗនោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏មានករណីបែបនេះកើតឡើងជាច្រើនកន្លងមកផងដែរ។ ថ្មីៗនេះ FBI កំពុងព្រមានដល់បុគ្គលទាំងឡាយណាដែលប្រើកម្មវិធីណាត់ជួបតាមអ៊ីនធឺណិត […]
កម្មវិធីខ្លះនៅក្នុង Google Play សន្យាផ្តល់ស្បែកជើងហ្វ្រីដល់អ្នកដំឡើង ប៉ុន្តែបែរជាមេរោគសោះ អង្គារ ១ កញ្ញា ២០២០ កម្មវិធីខ្លះនៅក្នុង Google Play សន្យាថានឹងផ្តល់ជូនស្បែកជើងឥតគិតថ្លៃដល់អ្នកដែលបានដំឡើងកម្មវិធីរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានកម្មវិធីមេរោគ ដើម្បីគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។ កាលពីពេលថ្មីៗកន្លេងទៅនេះក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធីមួយចំនួនដែលមាននៅក្នុង Play […]
បុរសម្នាក់ត្រូវបាន Facebook ប្ដឹងទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ សុក្រ ២៨ សីហា ២០២០ បើតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកកាលពីថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនបានប្ដឹងបុរសម្នាក់ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ សេវាកម្មដែលបុរសម្នាក់នេះបានផ្ដល់នោះមានឈ្មោះថា […]
ប្រយ័ត្នផង! តិចនិចឆបោកប្រាក់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលគ្រប់គ្នាត្រូវដឹង! ព្រហស្បត្តិ៍ ២៧ សីហា ២០២០ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ […]
Instagram កំពុងប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀត រឿងកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់ សុក្រ ១៤ សីហា ២០២០ ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀតថា បានប្រមូលទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ដោយខុសច្បាប់ ដែលនៅក្នុងបណ្តឹង គឺផ្តោតលើកម្មវិធីចែករំលែករូបថតនៅក្នុងកម្មវិធីអ៊ិនស្តាក្រាម។ នៅក្នុងពាក្យបណ្តឹងថ្មីដែលបានប្តឹងកាលពីថ្ងៃចន្ទនៅទីក្រុងរ៉េតវូត រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទប្រមូលនិងរក្សាទុក ថែមទាំងរកប្រាក់ចំណេញពីទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់អ៊ិនស្តាក្រាមជាង ១០០លាននាក់ ដោយមិនបានជូនដំណឹង […]
Apple ត្រូវបានរងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព ពុធ ១២ សីហា ២០២០ ក្រុមហ៊ុន Apple ត្រូវបានរងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព។ កាលពីថ្ងៃចន្ទ អ្នកឃ្លាំមើលរបស់សហពន្ធន៍ប្រឆាំងអាជីវកម្មផ្តាច់មុខ (FAS) […]
ចាយពេលជាង៩ឆ្នាំ ទើប Google អាចបង្កើតមុខងារ ដូចរបស់ Apple មួយនេះបាន ពុធ ៥ សីហា ២០២០ បន្ទាប់ពីមានពាក្យចចាមអារ៉ាម នឹងការលេចធ្លាយអស់ជាច្រើនខែមកហើយនោះ ក្រុមហ៊ុន Google បានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារ Nearby Sharing ជាផ្លូវការហើយ។ Nearby Sharing […]
Twitter ប្រឈមការផាកពិន័យទឹកប្រាក់ជាង ២៥០លានដុល្លារ ដោយសារមូលហេតុមួយនេះ ពុធ ៥ សីហា ២០២០ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររបស់គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កំពុងពិនិត្យមើលថាតើក្រុមហ៊ុនទ្វីតធ័រ (Twitter) បានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដូចជាលេខទូរសព្ទ និងអ៊ីម៉ែលដោយគ្មានការអនុញ្ញាត ដើម្បីបម្រើដល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន […]
PUBG រួមនិងកម្មវិធីចំនួន ២៧៥ផ្សេងទៀត ដែលជារបស់ចិន ត្រូវបានឥណ្ឌាគ្រោងបិទចោល អង្គារ ២៨ កក្កដា ២០២០ ប្រទេសឥណ្ឌាគ្រោងបិទកម្មវិធីដែលមានដើមកំណើតពីប្រទេសចិនចំនួន ២៧៥ បន្ថែមទៀត មានទាំងកម្មវិធីហ្គេម PUBG ផងដែរ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។ កាលពីខែមុន ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន […]
ជយោរ! លែងបារម្ភខ្លាចសង្សារលួចចូលមើល Messenger ទៀតហើយ ពេលនេះ ព្រហស្បត្តិ៍ ២៣ កក្កដា ២០២០ លែងបារម្ភខ្លាចគេលួចចូលមើល Messenger ទៀតហើយ ទោះបីជាឱ្យទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ។ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យា ដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារ App Lock […]
ចំណេះដឹងដែលត្រូវដឹង៖ របៀបប្រើប្រាស់ Wifi សាធារណ: ដោយសុវត្ថិភាព ព្រហស្បត្តិ៍ ២៣ កក្កដា ២០២០ តើអ្នកដឹងដែរឬទេថា ការប្រើប្រាស់ Wifi សាធារណ: ប្រឈមនឹងការលួចយកព័ត៌មានដោយយថាហេតុពីសំណាក់ជនអនាមិកបច្ចេកវិទ្យា (hacker)។ ហើយបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា បានបង្ហាញការស្វែងយល់របៀបប្រើប្រាស់ Wifi សាធារណៈ […]
Messenger បុកបន្ថែមមុខងារពិសេសថ្មីមួយទៀត សម្រាប់អ្នកប្រើ Android និង iOS សៅរ៍ ១៨ កក្កដា ២០២០ កម្មវិធីជជែកកម្សាន្តដ៏ល្បី Messenger បានបន្ថែមមុខងារ Screen Sharing សម្រាប់កម្មវិធី Android និង iOS។ នាពេលថ្មីៗនេះ […]
លេងហើយ! គណនី Twitter របស់ក្រុមហ៊ុនធំៗ និងបុគ្គលល្បីៗ ត្រូវបានគេ Hack យកទៅបង្កចលាចល ព្រហស្បត្តិ៍ ១៦ កក្កដា ២០២០ នាពេលថ្មីៗនេះ គណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff […]
ជនខិលខូច ប្រើប្រាស់ការភ័យខ្លាចនៃជំងឺកូវីដ-១៩ មកបោកបញ្ឆោតអ្នកលេងអ៊ីនធឺណិត ពុធ ១៥ កក្កដា ២០២០ ការភ័យខ្លាចនៃជំងឺកូវីដ-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការឱ្យដឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ យោងតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត Bitdefender បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបោកបញ្ឆោតដោយការផ្ញើអ៊ីម៉ែលបានកើនឡើងកាន់តែខ្លាំង ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន និងលេខសម្ងាត់ធនាគាររបស់អ្នកប្រើប្រាស់ […]
អ្នកប្រើ Zoom លើ Windows 7 ប្រញាប់អាប់ដេតកម្មវិធីភ្លាមទៅ ប្រយ័ត្នរងការវាយប្រហារពី Hacker ពុធ ១៥ កក្កដា ២០២០ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ Zero-Day។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Zoom […]
ញាក់សាច់! កាមេរ៉ា ៥ គ្រាប់របស់ Cubot X30 ធ្វើឲ្យរញ្ជួយពេញពិភពគុន សៅរ៍ ១១ កក្កដា ២០២០ ស្មាតហ្វូន Cubot X30 បានលេចចេញជាផ្លូវការហើយជាមួយកាមេរ៉ាញាក់សាច់ យ៉ាងកក្រើកពិភពគុនរបស់ស្មាតហ្វូនតែម្តង គឺគេបំពាក់កាមេរ៉ារហូតដល់៥គ្រាប់ និងថែមទាំងមានតម្លៃសមរម្យទៀត ។ ស្មាតហ្វូនថ្មីនេះបំពាក់អេក្រង់ទំហំ៦,៤អ៊ីញ កម្រិតបង្ហាញពេញអេក្រង់ […]
សូមប្រុងប្រយ័ត្នទាំងអស់គ្នា! TikTok Pro គឺជាមេរោគ បង្កើតឡើងដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់ប៉ុណ្ណោះ ពុធ ៨ កក្កដា ២០២០ បើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា TikTok Pro គឺជាមេរោគ Malware ដែលក្រុមជនអនាមិកបង្កើតឡើងដើម្បីចូលលួចទិន្នន័យអ្នកប្រើប្រាស់ប៉ុណ្ណោះ។ កន្លងមកយើងសង្កេតឃើញថាប្រជាជនកម្ពុជាមួយចំនួនមានការមិនពេញចិត្ត និងបានរិះគន់ទៅលើកម្មវិធីនេះ ដោយសារតែមានក្មេងៗប្រើច្រើនដែលធ្វើឱ្យខាតបង់ពេលវេលា […]
ស្មាតហ្វូនដែលទន្ទឹងរង់ចាំជាយូរ OnePlus Nord នឹងមកដល់នៅថ្ងៃទី២១ កក្កដានេះ អង្គារ ៧ កក្កដា ២០២០ ការទន្ទឹងរង់ចាំគឺបានខិតជិតមកដល់ហើយសម្រាប់ស្មាតហ្វូន OnePlus Nord ។ ក្រុមហ៊ុនបានប្រកាសថា នឹងសម្ពោធផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។ រូបភាព […]
បន្ទាប់ពីគ្រលាស់ដៃពី BMW, Mercedes ងាកទៅឱប Nvidia លើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង អង្គារ ៧ កក្កដា ២០២០ ក្រុមហ៊ុន Mercedes-Benz និង Nvidia បានប្រកាសនាពេលថ្មីៗនេះ អំពីផែនការអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រដែលមានលក្ខណៈទំនើប និងអាចកែលម្អបាន ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងនៅខាងក្នុងរថយន្ត។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានបានផ្សាយថា ក្រុមហ៊ុន […]
ចប់! Facebook បណ្ដោយឱ្យអ្នកបង្កើតកម្មវិធីចូលយកព័ត៌មានអ្នកប្រើប្រាស់ ដោយសេរី អាទិត្យ ៥ កក្កដា ២០២០ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនបង្កើតកម្មវិធីជាច្រើនដោយពុំមានការអនុញ្ញាត ខណៈនេះមិនមែនជារឿងថ្មីនោះឡើយ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា។ ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានគេរកឃើញកំហុសថ្មីមួយទៀតហើយ ទាក់ទិននឹងការច្រឡំអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជាង ៥,០០០នាក់ ចូលប្រើគណនីរបស់អ្នកប្រើប្រាស់តាមរយៈចន្លោះប្រហោងនៃកម្មវិធីនេះ។ ការលេចធ្លាយនេះបានបង្ហាញថា […]
លក្ខណៈពិសេសៗរបស់ស្មាតហ្វូន Honor X10 Max 5G និងការលេចធ្លាយតម្លៃរបស់វា ពុធ ១ កក្កដា ២០២០ នៅថ្ងៃទី ២ ខែកក្កដានេះ ក្រុមហ៊ុន Honor នឹងបង្ហាញស្មាតហ្វូនចំនួនពីរគ្រឿង គឺស្មាតហ្វូន Honor 30 Lite […]
២៥កម្មវិធីដែលបង្កើតឡើងដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់ Facebook ត្រូវបានលុបចេញពី Play Store ពុធ ១ កក្កដា ២០២០ កម្មវិធីចំនួន ២៥ ដែលបង្កើតឡើងដើម្បីលួចយកទិន្នន័យ Facebook Credentials ត្រូវបានលុបចេញពី Play Store។ នេះបើយោងតាមការឱ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ក្រុមហ៊ុន […]
កម្មវិធីចំនួន៥៩ក្នុងនោះរួមមាន TikTok និង WeChat ត្រូវហាមប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ភាគច្រើនជារបស់ចិន អង្គារ ៣០ មិថុនា ២០២០ យ៉ាងហោចណាស់មានកម្មវិធីចំនួន ៥៩ ដែលនឹងត្រូវប្រកាសឱ្យឈប់ប្រើប្រាស់នៅប្រទេសឥណ្ឌា ក្នុងនោះក៏មាន TikTok និង WeChat ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌាបានលេចមុខជាអ្នកច្នៃប្រតិដ្ឋឈានមុខគេ […]